ស្រីលង្កា – ស្វីសចុះកិច្ចព្រមព្រៀងដើម្បីជំរុញវិស័យពាណិជ្ជកម្ម

AKP ភ្នំពេញ ថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១២—–

ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសស្រីលង្កា និងស្វីស បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងទ្វេភាគីមួយ ដើម្បីជំរុញការរឹតចំណងទាក់ទងខាង សេដ្ឋកិច្ចនៅទី ក្រុងកូឡំបូ កាលពីថ្ងៃពុធ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រ Mswati ទី៣ ។

នេះជាដំណើរទស្សនកិច្ចជាលើកដំបូងរបស់ព្រះមហាក្សត្រ Mswati ទី៣ ទៅកាន់តំបន់អាស៊ី ខាង ត្បូង ដោយភាគី ទាំងពីរបានសន្យា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដោយផ្តោតជាពិសេសទៅលើ សមត្ថភាពខាងសំណង់ និង ការផ្លាស់ប្តូរព័ត៌មានគ្នាតាមរយៈកិច្ចសហប្រតិបត្តិការបច្ចេកទេស ។

សេចក្តីថ្លែងការណ៍បាននិយាយថា កិច្ចព្រមព្រៀងនេះបានកត់សម្គាល់ថា ប្រទេសស្រីលង្កានឹង ផ្លាស់ប្តូរបទពិ សោធន៍គ្នាទៅវិញទៅមក ក្នុងវិស័យកសិកម្ម ការនេសាទ ការលើកកម្ពស់ ការអប់រំ សុខ ភាព អាកាសចរណ៍ស៊ីវិល បច្ចេកវិទ្យាព័ត៌មាន ការផ្លាស់ប្តូរកម្មវិធី និងអាហារូបករណ៍ ៕

( ប្រភពស៊ីនហួ, បកប្រែដោយលោក មាស សំអុល ) ញ៉ន

    Download PDF

Comments are closed.