តម្រូវការមាសក្នុងប្រទេសចិនធ្លាក់ចុះ៧% ក្នុងត្រីមាសទី២
AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២—–
តម្រូវការមាសក្នុងប្រទេសចិនបានថយចុះ៧% ក្រុងត្រីមាសទី២ នៃឆ្នាំនេះបន្ទាប់ពីបានកើនឡើង ១០% កាលពី ត្រីមាសមុន ។
របាយការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ដោយក្រុមប្រឹក្សាមាសសកល លោក ( CMO ) បាន គូសបញ្ជាក់ថាៈ ពីខែមេសាដល់ខែមិថុនា តម្រូវការមាសក្នុងប្រទេសចិន បានកើន ឡើងដល់១៤៤,៩តោន ។
តម្រូវការសម្រាប់គ្រឿងសម្ភារៈធ្វើពីមាសបានធ្លាក់ចុះ៩% បើទោះបីជាមានការ កើនឡើងតិចតួចទាក់ទងទៅនឹង ផលិតផលរៀបអាពាហ៍ពិពាហ៍ធ្វើពីមាសក៏ដោយ ។
តម្រូវការរបស់ពិភពលោក សម្រាប់លោហធាតុនេះបានកើនឡើង៩៩០តោន ក្នុងត្រីមាសទី២ គឺ មានការថយចុះ៧% ក្នុងសន្ទស្សន៍ប្រចាំឆ្នាំ ។ តម្រូវការនេះតំណាងឲ្យតម្លៃសរុប៥១,២ពាន់លានដុល្លារ គឺធ្លាក់ចុះ ១% ។
ប្រទេសឥណ្ឌា និងចិននៅតែជាចលករដ៏ធំពីរ នៃតម្រូវការរបស់ពិភពលោក និងតំណាងឲ្យ៤៥% នៃទីផ្សារ មាសទាំងមូល ។
លោក ចិន វៃស៊ៀន ដែលជាអ្នកទទួលខុសត្រូវរបស់ CMO ទទួលបន្ទុកនាយកដ្ឋាន វិនិយោគ ទុនក្នុងប្រទេសចិន បានពន្យល់បញ្ជាក់ថាៈ ពួកអ្នកវិនិយោគទុន ចិនកំពុងរង់ចាំឱកាសសមស្រប ដើម្បី ទាញយកផលប្រយោជន៍ ។ លោក ចិន វៃស៊ៀន មានជំនឿជាក់ថា ប្រទេសចិននឹងក្លាយជាចលករដ៏ធំ បំផុត នៃតម្រូវការមាសរបស់ ពិភព លោក ក្នុងឆ្នាំ២០១២ ៕
( ប្រភពស៊ីនហួ, បកប្រែដោយលោក ង៉ែត សូផាត ) វាយអត្ថបទៈ ធន
| Tweet |
|
|
|
|
|
|
|
|||||











