នាយករដ្ឋមន្រ្តីស្នើឲ្យមានការតម្រង់ទិសវិជ្ជាជីវៈលើវិស័យអប់រំ

AKPភ្នំពេញ ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១២–

នៅឯពិធីប្រគល់សញ្ញាបត្រកាលពីថ្ងៃទី ១៥ ខែសីហា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឲ្យក្រសួង អប់រំ យុវជន និងកីឡាធ្វើការតម្រង់ទិសវិជ្ជាជីវៈលើវិស័យអប់រំ តាមរយៈការតាម ដានការងាររបស់និស្សិត បន្ទាប់ពីពួកគេ បានបញ្ចប់ការសិក្សាពីស កលវិទ្យាល័យទៅនោះ។

នៅមុនបន្តិចនៃការប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រជំនាន់ទី ៧ ទី៨ ថ្នាក់ បរិញ្ញាបត្រ ជំនាន់ទី ៦ ដល់ទី ៩ និងថ្នាក់ បណ្ឌិតជំនាន់ទី ៣ ជូននិស្សិតចំនួន ៥.៥៥៩ នាក់ដែលបានបញ្ចប់ ការសិក្សាដោយជោគជ័យ ក្នុងឆ្នាំ សិក្សា២០០៧-២០០៨ ដល់ឆ្នាំសិ ក្សា ២០១១-២០១២ នៃសាកលវិទ្យាល័យ បៀលប្រាយ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា «ខ្ញុំអំពាវនាវឲ្យក្រសួងអប់រំយុវ ជន និងកីឡា និងបណ្តាគ្រឹះស្ថានអប់រំទាំងអស់ ទាំងផ្នែកឯកជនផ្នែកឧត្តមសិក្សា គឺយកចិត្តទុកដាក់ទៅលើបញ្ហាការអង្កេតអំពីការងារ ដែលសាកលវិទ្យាល័យនីមួយៗ ទទួលបានពីនិស្សិតដែលចេញពី សកលវិទ្យាល័យនីមួយៗ ទទួលបានការងារធ្វើនោះ»។

នៅក្នុងសង្កថា សម្តេចតេជោនាយករដ្ឋមន្រ្តីបានកត់សម្គាល់ថា ទោះបីជាមានសកលវិទ្យាល័យមានសាលាស្អាត មានសាស្រ្តាចារ្យពូកែ  ប៉ុន្តែបើមិនមានការខិតខំប្រឹងប្រែងរបស់និស្សិតផ្ទាល់ខ្លួន របស់ក្រុម គ្រួសារនិស្សិត ដែលមានការលើកទឹកចិត្តផ្តល់ថវិកាសម្រាប់ការ រៀនសូត្រ និងទទួលបន្ទុកនៅក្នុងការរែក ពន្ធការងារនៅផ្ទះ ដើម្បីឲ្យសាច់ញាតិរបស់ខ្លួន មករៀនសូត្រទេនោះ ខ្ញុំជឿជាក់ថា មិនអាច មានលទ្ធផលដូចជាថ្ងៃនេះទេ។ សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍ប្រាប់ និស្សិតថា វិធីសាស្រ្តនៃការស្រាវជ្រាវ គឺផ្អែកទៅលើចំណុច ជាមូលដ្ឋានចំនួន ៣ ហើយទស្សនៈប្រវត្តិសាស្រ្តមិនត្រូវបោះបង់ចោលនោះទេ។ សម្តេចថ្លែង ថា មូលដ្ឋានទាំង ៣ ដែលរូបលោកតែង តែប្រើប្រាស់ក្នុងការសិក្សាស្រាវជ្រាវតាំងពីការធ្វើនិក្ខេបបទ ឬក្នុង ដំណើរការការងារធម្មតាក្តី គឺ ទស្សនៈប្រវត្តិសាស្រ្ត វិចារវិជ្ជា និងឡូ ហ្សិក។

សម្តេចតេជោថ្លែងថា ពេលនេះឱកាសសម្រាប់យុវជន សិស្ស និស្សិតមានធំធេងណាស់ប្រៀងធៀប ទៅនឹងអតីត កាលដែលកុមារ និង យុវជនរបស់យើងបាត់បង់ការសិក្សាទាំងស្រុងនៅក្នុងជំនាន់ ប៉ុល ពត ហើយស្ទើរទាំងស្រុងនៅក្នុងដំណាក់កាលឆ្នាំ ១៩៧០-៧៥ នៃដំ ណាក់កាលសង្រ្គាម និងបន្ទាប់មកទៀតមួយ ផ្នែកបាត់បង់ការសិក្សានៅក្នុងតំបន់អសន្តិសុខ ពីឆ្នាំ ១៩៧៩-៩៣ និងមកដល់ឆ្នាំ ១៩៩៨ ទម្រាំមាន នយោបាយឈ្នះ ឈ្នះ ដែលនាំឲ្យប្រទេសជាតិមានសន្តិភាពពេញ លេញសម្រាប់បង្កើត ការងាយស្រួល ដល់សិស្ស-និស្សិត សាស្រ្តាចារ្យរបស់យើង ហើយបន្ថែមពីលើនោះ ឱកាសនយោបាយក៏ត្រូវបានរដ្ឋាភិបាលសម័យរដ្ឋកម្ពុជា មកដល់រាជរដ្ឋាភិបាលកម្ពុជា  បានអនុញ្ញាតឲ្យមានការចូលរួមរបស់វិស័យឯកជនក្នុងបញ្ហា វិស័យអប់រំផងដែរ។

សម្តេចតេជោថ្លែងបន្តថា យើងបានចាប់ផ្តើមពីស្ថានភាពដែលលំបាកណាស់ប៉ុន្តែអ្វីដែលយើងត្រូវមានមោទនភាពសម្រាប់ក្មួយៗជានិ ស្សិតនិយាយដោយឡែក និងនិយាយជារួមគឺយើងត្រូវឃើញឱកាស ដែលប្រទេសជាតិបានផ្តល់ឲ្យយើង។ ឱកាសពេលនេះ ជាឱកាសដែលល្អបំផុតហើយ⁣ ព្រោះវាគ្មានឱកាសណាដែលល្អជាងឱកាសនេះទៀតទេ។ សម្តេចតេជោថ្លែងបន្តថា ការខិតខំទាំងអស់របស់រាជ រដ្ឋាភិបាល សិស្សនិស្សិត និងមាតាបិតាអ្នកអាណាព្យាបាលទាំងអស់ បាននាំមកនូវកាលានុវត្តភាពសំខាន់ណាស់សម្រាប់យុវជនជំ នាន់ថ្មីរបស់យើង ដែលពួកគេត្រូវតែចៀសវាងឲ្យបាននូវបាតុភាពអសកម្មដូចជាបញ្ហាគ្រឿងញៀន ក្មេងទំនើងល្បែងពាលាជាដើម។

លោក ឌៀប សីហា សាកលវិទ្យាធិការ សកលវិទ្យាល័យ បៀលប្រាយបានរាយការណ៍ថា តាមការស្ទង់មតិនិស្សិត ជ័យលាភីដែលទ ទួលសញ្ញាបត្រពីសម្តេចតេជោនាយករដ្ឋមន្រ្តីនៅពេលនេះ មានអាត្រា ៨១% កំពុងបំពេញការងារនៅតាមក្រសួងស្ថាប័នរបស់រដ្ឋ និង ឯកជន និង ២៧% មាន អាជីវកម្មផ្ទាល់ខ្លួន និងដោយទទួលបានប្រាក់បៀវត្សពី ២០០ ដុល្លារអាមេរិករហូតដល់១.០០០ ដុល្លាអាមេរិក ទៅតាមកម្រិតនៃសញ្ញាបត្ររបស់និស្សិតម្នាក់ៗ។ នៅក្នុងរយៈពេល ១២ ឆ្នាំកន្លងមកនេះ សាកលវិទ្យាល័យបៀលប្រាយបាន និងកំពុង បណ្តុះបណ្តាលធនធានមនុស្សស្របតាមចក្ខុវិស័យ និង ផែនការយុទ្ធសាស្រ្ត របស់ខ្លួនក្នុងគោលដៅពង្រឹងឲ្យ ស្របតាមគោលនយោ បាយ នៃផែនការយុទ្ធសាស្រ្ត វិស័យអប់រំរបស់ក្រសួងអប់រំយុវជន និង កីឡា ពិសសការធានានូវលទ្ធភាពទទួលបានសេវាអប់រំប្រកប ដោយគុណភាព និងសមធម៌។ លោកសាកលវិទ្យាធិការបន្តថា គិតមកដល់ឆ្នាំសិក្សា២០១១-២០១២នេះនិស្សិតគ្រប់កម្រិតទាំងអស់ ដែលបានបញ្ចប់ការសិក្សាមានចំនួន ៣០ ០៩០ នាក់ និង និស្សិតកំពុងសិក្សាមានចំនួន២៥ ៦២៦ នាក់ក្នុងនោះមាននិស្សិតបរទេស ចំនួន ១៤ នាក់៕ ដោយលោក ជ័យ ភូមិពល

    Download PDF

Comments are closed.