មន្រ្តីស៊ីរីៈ ការផ្អាកសមាជិកភាពស៊ីរីនៅក្នុង OIC មិនមានឥទ្ធិពលជាអវិជ្ជមានទេ

AKP ភ្នំពេញ ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១២—–

មន្រ្តីជាន់ខ្ពស់ស៊ីរីម្នាក់បាននិយាយពីថ្ងៃពុធថា ការផ្អាកសមាជិកភាពរបស់ស៊ីរី ដែលអាចមាននៅ ក្នុងអង្គការ កិច្ចសហប្រតិបត្តិការអ៊ីសាម( OIC )នឹងមិនមានឥទ្ធិពលជាអវិជ្ជមានណាមួយលើប្រទេសនេះ ទេ ។

នៅក្នុងការភ្ជាប់គ្នាតាមវីដេអូមួយ ជាមួយក្រុងម៉ូស្គូ លោក ខាឡិដអាប៊ុត លេខាធិការរបស់សភា ស៊ីរីបាននិយាយ ថា ទោះបីជាសំណើនោះ ត្រូវបានអនុម័តយល់ព្រមដោយរដ្ឋមន្រ្តី OIC ក៏ដោយក៏វានឹង មិនធ្វើឲ្យប៉ះពាល់ ដល់ ប្រទេសស៊ីរី នៅក្នុងស្ថានការណ៍សេដ្ឋកិច្ច នយោបាយ និងយោធានោះឡើយ ។

លោកបានលើកឡើងថា ប្រទេសអារ៉ាប៊ីសាអូឌីត និង ស.រ.អា អាចធ្វើការផ្តួចផ្តើមធ្វើសំណើនេះ ឡើង ។
លោក អាប៊ុត បាននិយាយបន្ថែមថា ស្របទៅតាមយុទ្ធនាការបោះឆ្នោតក្នុង ស.រ.អា នោះ វាមាន ផលប្រយោជន៍ ដល់មនុស្សមួយចំនួន ក្នុងការធ្វើឲ្យភាពតានតឹងកើនខ្លាំងឡើងក្នុងប្រទេសស៊ីរីនឹងធ្វើឲ្យ មានអស្ថេរភាពស្ថាន ការណ៍នៅទីនោះ ។

រដ្ឋមន្រ្តីការបរទេសរបស់ OIC មានសមាជិក៥៧ប្រទេស បានស្នើកាលពីថ្ងៃចន្ទឲ្យផ្អាកប្រទេស ស៊ីរីចេញពីអង្គ ការនេះនៅឯកិច្ចប្រជុំមួយ ក្នុងប្រទេសអារ៉ាប៊ី សាអូឌីត ហើយការសម្រេចជាផ្លូវការមួយ លើបញ្ហានេះទំនងជា នឹងត្រូវគេធ្វើនៅថ្ងៃពុធនេះ ។

មន្រ្តីស៊ីរីរូបនោះក៏បាននិយាយផងដែរថា ប្រតិបត្តិការរបស់ពួកភេរវជនក្នុងប្រទេសនេះ មិនមែន កើតឡើងក្នុង ស្រុក ទេ គឺចេញមកពីប្រទេសក្រៅ ។ លោកបាននិយាយថា អំពើភេរវកម្មត្រូវបានគេនាំចូល មកក្នុងប្រទេស យើងចេញមកពីខាងក្រៅ ៕

( ប្រភពស៊ីនហួ, បកប្រែដោយលោក ប៉ិន មឿន ) វាយអត្ថបទៈ ធន

    Download PDF

Comments are closed.