មន្ត្រីការបរទេសកូរ៉េខាងត្បូង នឹងធ្វើទស្សនកិច្ចប្រទេសអូស្រ្តាលី និង ញូវហ្សឺលេន ចុងសប្តាហ៍នេះ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១២—–

ក្រសួងការបរទេសកូរ៉េខាងត្បូង លោក គីម ស៊ុង វ៉ាន់ នឹងធ្វើដំណើរទស្សនកិច្ចប្រទេសអូស្រ្តាលី និងញូវហ្សឺលេន នៅចុងសប្តាហ៍នេះ ដើម្បីពិភាក្សាលើការពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រ ទេសដទៃទៀត ។

យោងតាមក្រសួងការបរទេសបានឲ្យដឹងថា ដំណើរទស្សនកិច្ចប្រទេសអូស្ត្រាលី រយៈពេលពីរថ្ងៃ របស់លោក រដ្ឋមន្ត្រី ដែលចាប់ផ្តើមនៅថ្ងៃពុធនឹងពាក់ព័ន្ធកិច្ចពិភាក្សាជាមួយសមភាគីរបស់លោក ។ លោក បូបកា លើការ ពង្រឹង កិច្ចសហប្រតិបត្តិការផ្នែកនយោបាយសន្តិសុខ និងសេដ្ឋកិច្ចទ្វេភាគី ។

លោក គីម បន្ទាប់មកនឹងធ្វើដំណើរនៅប្រទេស ញូវហ្សឺលេន នៅថ្ងៃព្រហស្បតិ៍ និងជួបជាមួយរដ្ឋ មន្ត្រីការបរទេស លោក Murray Mccuny ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការអង់តាក់ទិក និងសមុទ្រ។ គេរំ ពឹងថា ភាគីទាំពីរនឹង ចុះហត្ថលេខា លើសន្ធិសញ្ញាមួយ ស្តីពីការអភិវឌ្ឍអង់តាកទិក ។

ក្រសួងនេះបាននិយាយថា ដំណើរទស្សនកិច្ចនេះនឹងជួយឲ្យទំនាក់ទំនងរបស់កូរ៉េខាងត្បូង ជា មួយប្រទេស ទាំងពីរប្រសើរឡើង ៕

( ប្រភព ប្រភពស៊ីនហួ បកប្រែដោយលោក រ៉ូ ) វាយអត្ថបទៈ ញ៉ន

    Download PDF

Comments are closed.