ប្រមុខមនុស្សធម៌ អ.ស.ប ធ្វើទស្សនកិច្ចប្រទេសស៊ីរី

AKPភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១២—–

លោក Jens Laerks អ្នកនាំពាក្យការិយាល័យ អ.ស.ប ទទួលបន្ទុកកិច្ចការសហប្រតិបត្តិការ មនុស្សធម៌បា នមាន ប្រសាសន៍ថា ប្រមុខមនុស្សធម៌ អ.ស.ប លោកValerie Amosបានមកដល់ប្រទេស ស៊ីរី កាលពីព្រឹកថ្ងៃអង្គារ ដើម្បីពិភាក្សាមធ្យោបាយនានា ទៅនឹងការបង្កើនការឆ្លើយតបមនុស្សធម៌ ។

លោក Laerk បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងបេសកកម្មរយៈពេលបីថ្ងៃ នោះ អគ្គលេខា ធិការរង អ.ស.ប ទទួលបន្ទុកកិច្ចការមនុស្សធម៌ និងអ្នកសម្របសម្រួលសម្រាលគ្រាអាសន្ន នឹងជួបមន្ត្រីរដ្ឋា ភិ បាលនិងដៃគូមនុស្សធម៌ ដែលរួមមានអឌ្ឍចន្ទក្រហមស៊ីរីអារ៉ាប់ ព្រមទាំងគ្រួសារដែល ទទួលរងផលប៉ះពាល់ ៕

( ប្រភពស៊ីនហួ , បកប្រែដោយលោក រ៉ូ ) វាយអត្ថបទៈ ញ៉ន

    Download PDF

Comments are closed.