ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ៖ ប្លង់គណនេយ្យថ្មីនឹងក្លាយជាឧបករណ៍កត់ត្រាគ្រប់ជ្រុយ
AKP ភ្នំពេញ ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១២–
ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្ម ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានថ្លែងឲ្យដឹងថា ប្លង់គណនេយ្យថ្មីនឹងក្លាយជាឧបករណ៍ កត់ត្រាព័ត៌មានគ្រប់ជ្រុង ជ្រោយ ស ម្រាប់ប្រតិបត្តិការចំណូល ចំណាយថវិកាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធានាបានកាន់តែប្រសើរឡើង តម្លាភាព និងគណ នេយ្យភាពហិរញ្ញ វត្ថុសាធារណៈ ហើយក៏ជាមូលដ្ឋានសម្រាប់ការដាក់អនុវត្ត ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធា រណៈ នាពេលខាង មុខផងដែរ។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានណែនាំដូច្នេះ នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១២ នៅក្នុងកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានការ អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន នាយកដ្ឋាន និងអង្គភាពចំណុះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្រ្តីជំនាញជាច្រើនរូបផងដែរ។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បាន ស្នើឲ្យដល់គ្រប់អគ្គនាយកដ្ឋាន នាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធពិនិត្យ និងផ្តល់យោបល់កែលម្អបន្ថែម លើ ឯកសារប្លង់គណនេយ្យថ្មី មុនពេលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រកាស ដាក់អនុវត្តជាផ្លូវការ។
កិច្ចប្រជុំបានដំណើរការតាមរបៀបវារៈដែលមាន៖១. ការពិនិត្យឯកសារសូចនាករត្រួតពិនិត្យ រួមគ្នា (JMI) សម្រាប់រយៈពេលពីខែកញ្ញា ឆ្នាំ២០១២ ដល់ ខែធ្នូ ឆ្នាំ ២០១៣ ,២.ការរៀបចំ របាយការណ៍វឌ្ឍនភាពកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ៣. ការត្រៀម លក្ខ ណសម្រាប់កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ ២០១១ នាថ្ងៃទី ១៨- ១៩ ខែសីហា ឆ្នាំ២០១២ ។
អង្គប្រជុំបានពិនិត្យពិភាក្សាលើការរៀបចំ និងការកំណត់សកម្មភាព ធាតុចេញ លទ្ធផល និងសូចនាករលទ្ធផល នៃឯកសារសូចនាករ ត្រួតពិនិត្យរួមគ្នា (JMI) សម្រាប់រយៈពេលពីខែកញ្ញា ឆ្នាំ២០១២ ដល់ ខែធ្នូ ឆ្នាំ ២០១៣ របស់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សា ធារណៈ ដែលផ្តោតជាសំខាន់លើការបន្តរក្សាឱ្យបានភាពជឿទុកចិត្តបាននៃថវិកា និងការកែលម្អគណនេយ្យភាពហិរញ្ញវត្ថុ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គាត ឈន់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសង្កត់ធ្ងន់អំពីគោលការណ៍គណនេយ្យភាពទ្វិក ទិស រវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការ ដែលឯកសារសូចនាករត្រួពិនិត្យរួមគ្នាត្រូវឆ្លុះបញ្ចាំងអំពីមុខងារ និងការទ ទួល ខុសត្រូវរបស់ភាគីទាំងសងខាងក្នុងការអនុវត្ត និងសម្រេចឱ្យបានសូចនាករដែលបានព្រមព្រៀង។
ដើម្បីសម្រេចបានលទ្ធផលចុងក្រោយ ដែលកំណត់ដោយឯកសារត្រួតពិនិត្យរួមគ្នា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ផ្តោតលើសកម្មភាពធ្វើឱ្យប្រសើរឡើងគោល នយោបាយ និងរដ្ឋបាលចំណូល ការធ្វើទំនើបកម្មដំណើរការនិងប្រព័ន្ធអនុវត្តថវិកា និងរតនា គារ ព្រមទាំងការដាក់អនុវត្តវិធានការណ៍កែលម្អគណនេយ្យភាពហិរញ្ញវត្ថុ ។
អង្គប្រជុំក៏បានពិនិត្យ និងអនុម័តជាគោលការណ៍លើការងាររៀបចំប្លង់គណនេយ្យថ្មីផ្អែកតាម ប្រព័ន្ធគណនេយ្យអន្តរជាតិក្នុងវិស័យ សាធារណៈ (IPSAS) ដែលរៀបចំដោយក្រុមការងារស្តង់ដារនៃគណៈកម្មការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ។ អង្គប្រជុំក៏បានសម្រេច ផងដែរ លើការងារត្រៀម លក្ខណៈបន្តសម្រាប់ការរៀបចំកិច្ចប្រជុំ ត្រួតពិនិត្យប្រចាំឆ្នាំ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារ ណៈ ដែលនឹងត្រូវរៀបចំនៅថ្ងៃទី១៨និង១៩ ខែ សីហា ឆ្នាំ ២០១២ ដែលគ្រោងមានការចូលរួមពីតំណាងគ្រប់ក្រសួង ស្ថាប័ន និងដៃគូ អភិវឌ្ឍន៍ដែលគាំទ្រកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៕ ដោយលោក ហ៊ុន យុទ្ធគុណ
| Tweet |
|
|
|
|
|
|
|
|||||











