ឯកសារគតិយុត្តិស្តីពីការគ្រប់គ្រងហត្ថពលកម្មកម្ពុជានៅរដ្ឋការតា ត្រូវបានរដ្ឋសភាអនុម័ត

AKPភ្នំពេញ ថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០១២–

សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃរដ្ឋកាតាស្តី ពី ការគ្រប់គ្រងការប្រើប្រាស់ហត្ថពលកម្មនៅរដ្ឋការតា ត្រូវបានរដ្ឋសភាអនុម័តជាឯកច្ឆ័ននាព្រឹកថ្ងៃទី១០ ខែសីហាឆ្នាំ ២០១២ នេះ ដោយសម្លេងគាំទ្រ  ៩៧លើ៩៧សំឡេង នៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៨នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គម ហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ។

លោកជំទាវ ហូ ណូន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាវៈ និង កិច្ចការនារីនៃរដ្ឋសភា បានឲ្យដឹងថាសេចក្តីព្រាងច្បាប់ នេះមានគោលបំណងដើម្បីជំរុញការពង្រឹងសហប្រតិបត្តិការ ការអនុវត្តនីតិវិធី ការគ្រប់គ្រង ឲ្យទូលំទូលាយរវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃរដ្ឋកាតា។ រដ្ឋសភាយល់ឃើញថា អត្ថបទនៃសេក្តីព្រាងច្បាប់នេះ គឺពិតជាមានលក្ខណសមស្របទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយកិច្ចព្រមព្រៀងនេះ មានទិស ដៅបង្កឲ្យមានលក្ខណងាយស្រួលក្នុងការដោះស្រាយរាល់បញ្ហា និងការលំបាកក្នុងការអនុវត្ត និងសិក្សាអំពីលទ្ធភាពកើតមានឱកាស ការងារនៅរដ្ឋកាតា និងវិធានការនៃកិច្ចសហប្រតិបត្តិការបច្ចេកទេស ការពង្រឹងមុខជំនាញដែលត្រូវការនិងគ្រប់គ្រងការផ្តល់សេវាពេញលេញសម្រាប់ពលរដ្ឋខ្មែរទទួល បានការងារធ្វើនៅរដ្ឋកាតា ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ។

លោក សុន ឆ័យ តំណាងរាស្ត្រមកពីគណបក្សប្រឆាំងសម រង្សី បានគាំទ្រដោយយល់ឃើញថា ខ្លឹមសារនៃអត្ថបទច្បាប់នេះមានលក្ខ ណៈល្អប្រពៃណាស់ ដើម្បីប្រយោជន៍ផ្តល់ការធានាដល់ពលករកម្ពុជាឲ្យទទួលនូវការពារតាមផ្លូវច្បាប់។ ប៉ុន្តែទន្ទឹមនឹងនេះ យើងក៏ត្រូវ គិតគូរអំពីការបណ្តុះបណ្តាលបច្ចេកទេសជំនាញឲ្យបានឆាប់ និងទាន់ពេលវេលាសមស្របតាមត្រូវការទីផ្សារការងារ ព្រមទាំងចាត់វិ ធានការផ្នែកនីតិវិធីសម្រួលធ្វើយ៉ាងណាឲ្យពលករខ្មែរ មានភាពងាយស្រួលទាំងលើការពិនិត្យសុខភាព ការធ្វើអត្តសញ្ញាណប័ណ្ណលិ ខិតឆ្លងដែន និងឯកសារពាក់ ព័ន្ធនានា សម្រាប់ពលករចេញទៅធ្វើការងារនៅក្រៅប្រទេសផងដែរ។

លោកបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថិ ធនាគារ និងសវនកម្មនៃរដ្ឋសភាមានចំណាប់អារម្មណ៍ថា បញ្ហា ពលករកម្ពុជាយើងបច្ចុប្បន្នដែលទៅធ្វើការងារទាំងក្នុងស្រុកទាំងក្រៅស្រុក គឺមានចំនួនកាន់តែរកើនឡើងៗ ស្របតាមការអភិវឌ្ឍនៃ សង្គមកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដែលទាមទារឲ្យមានច្បាប់ស្របទៅតាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម វងសូត រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតំណាងឲ្យរាជរដ្ឋាភិបាលឡើងគាំទ្រច្បាប់នេះបានឲ្យដឹងថា ពល ករទៅធ្វើការនៅក្រៅប្រទេសមានពីរប្រភេទគឺពលករស្របច្បាប់ និងមិនស្របច្បាប់។ ក្នុងឆ្នាំ២០០៧-២០០៨ពករកម្ពុជាមានតែ២២៥នាក់ ប៉ុន្តែមកដល់ បច្ចុប្បន្ននេះ ពលករដែលចប់កិច្ចសន្យាការងារនៅក្រៅប្រទេសវិលត្រឡប់មក ធ្វើការនៅស្រុក កំណើតវិញមានជាង១០ម៉ឺននាក់ និងកំពុងបន្តធ្វើការងារនៅក្រៅប្រទេសសព្វថ្ងៃមានចំនួន ១២៤.៨៨៦ នាក់ទៀត ដូចជានៅប្រទេសម៉ាឡេស៊ី នៅប្រទេស ថៃ នៅកូរ៉េ និងនៅប្រទេសជប៉ុន ។ បើគិតពីប្រាក់ឈ្នួលលើពលករជាង១២៤ពាន់នាក់ជាងនេះដែលបានទទួលជាង៤០០លាន ដុល្លារ អាមេរិកក្នុងមួយឆ្នាំ ហើយបើគិតពីប្រាក់កំរៃបានផ្ញើផ្តល់មកក្រុមគ្រួសារវិញបានប្រមានជាង២០០លានដុល្លារអាមេរិក កន្លះក្នុងមួយ ឆ្នាំ។ ឯកឧត្តមបន្តថា សព្វថ្ងៃរាជរដ្ឋាភិបាលកម្ពុជា បានខិតខំណាស់ក្នុងការគ្រប់គ្រងពលករនៅក្រៅប្រទេស ទី២បានប្រែក្លាយបងប្អូន ប្រជាពលករ ដែលចេញទៅបំពេញការងារនៅប្រទេសគេ ដែលមិនស្របច្បាប់រាជរដ្ឋាភិបាលបានបង្កើតក្រុម ការងារអន្តរក្រសួងមួយ ដើម្បីជួយបងប្អូនដែលចេញទៅធ្វើការមិនស្របច្បាប់នោះស្របច្បាប់វិញ នៅប្រទេសថៃបានជាង១០ម៉ឺននាក់។ ជាងនេះទៀត ក្រុមការ ងារបានកំពុងសហការជាមួយផ្នែកពាក់ព័ន្ធ ពិសេសជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ និងជាមួយក្រសួងការងារថៃអំពីនីតិវិធីគ្រប់គ្រងពលករចេញចូលតាមព្រំដែនដើម្បីធានាការពារសិទ្ធិរបស់បងប្អូនមានភាពងាយស្រួល។

លោករដ្ឋមន្ត្រីក៏ទទួលស្គាល់នូវរាល់មតិដែលបានលើកឡើងថានៅមានកន្លែងខ្វះខាតចន្លោះប្រហោងខ្លះ នៅក្នុងការគ្រប់គ្រងពលករ ចេញទៅធ្វើការនៅក្រៅប្រទេស ដែលចំពោះមុខនេះក្រសួងនឹងខិតខំបន្ថែមទៀតឲ្យស្របតាមទីផ្សារការងារ៕ ដោយលោក ប៉ាល់ សុង

    Download PDF

Comments are closed.