កម្ពុជា-អាល្លឺម៉ង់ចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការគម្រោងចំនួនពីរ មានទំហំទឹកប្រាក់ជាង៣១លានអឺរ៉ូ

AKP ភ្នំពេញថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១២–

ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់បានឈានដល់កិច្ចព្រមព្រៀង សហប្រតិបត្តិការហិរញ្ញវត្ថុ និងកិច្ចព្រមព្រៀង សហប្រតិបត្តិការបច្ចេកទេស ដែលកិច្ចព្រមព្រៀងទាំង ពីរនេះមានហិរញ្ញវត្ថុសរុបចំនួន ៣០,១៣ លានអឺរ៉ូ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី គាត ឈន់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម Wolfgang MOSER ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ កាលពីថ្ងៃទី០៩ សីហា នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ឯកឧត្តម គាត ឈន់ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជាផងនោះមានប្រសាសន៍ថា កិច្ចព្រមព្រៀងទាំងពីរ ដែលចុះហត្ថលេខានេះ គឺសំរាប់គាំទ្រដល់ការអនុវត្តន៍ គម្រោងនានានៃវិស័យអា ទិភាព ដូចជាវិស័យ សុខាភិបាល ការអភិវឌ្ឍជនបទ ការគ្រប់គ្រងដីធ្លី ការងារស្ថិតិ និងអភិបាលកិច្ចល្អ ដែលរួមមានកំណែទម្រង់រដ្ឋបាល សាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីថ្លែងថា ខ្ញុំសូមយកឱកាសនេះ គូសបញ្ជាក់ថា វិ ស័យអាទិភាពក្នុងកិច្ចសហប្រតិបត្តិការ កម្ពុជា-សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់នេះ សុទ្ធតែជាវិស័យអាទិភាព ដែលរាជរដ្ឋាភិបាលបានកំ ណត់នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ២ ហើយខ្ញុំមានជំឿជាក់ថា ការគាំទ្ររបស់ រដ្ឋាភិបាលអាអាល្លឺម៉ង់ នឹងចូលរួមចំណែក ដ៏សំខាន់ដល់ការ សម្រេចកិច្ចអភិវឌ្ឍប្រកបដោយចីរភាព និងអាចជួយពន្លឿនការ កាត់បន្ថយភាពក្រីក្រនៅកម្ពុជាផងដែរ។

យោងតាមឯកឧត្តម ឧបនាយករដ្ឋមន្រ្តីឲ្យដឹងថា ហិរញ្ញប្បទានដែលភាគីអាអាល្លឺម៉ង់ផ្តល់ តាមកិច្ច ព្រមព្រៀងទាំង ២ នេះមិនតំណាងឲ្យ ទំហំផ្តល់ហិរញ្ញបញបទានទាំងមូលរបស់រដ្ឋាភិបាលអាអាល្លឺម៉ង់ឡើយ។ជាក់ស្តែង គឺមានធនធានបន្ថែមទៀត ដែលបានផ្តល់តាមរយៈស ហគមន៍អឺរ៉ុប ក៏ដូចជាការចូល រួមវិភាគទានរបស់អាអាល្លឺម៉ង់ដល់ស្ថាប័នអន្តរជាតិ និងស្ថាប័នពហុភាគីជាច្រើនទៀត ដូចជាអង្គការសហ ប្រជាជាតិ ធនាគារពិភពលោក និងធនាគារអភិវឌ្ឍអាស៊ីជាដើម។ លើសពីនេះ អាល្លឺម៉ង់បាន និង អនុវត្តកម្មវិធីថ្នាក់តំបន់ និងកិច្ចសហប្រ តិបត្តិការត្រីកោណជាច្រើនទៀតផងដែរ។

ឯកឧត្តម គាត ឈន់ មានប្រសាសន៍ថា ខ្ញុំសូមបញ្ជាក់សារជាថ្មីថា កិច្ចព្រមព្រៀងដែល បានចុះ ហត្ថលេខានាពេលនេះ គឺជាសក្ខីភាពនៃ ការអនុវត្តន៍ការសន្យាដែលភាគីទាំងពីរ បាន ឯកភាពគ្នានៅក្នុង កិច្ចចរចារវាហរដ្ឋាភិបាលទាំងពីរ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ១៣-១៤ ខែធ្នូឆ្នាំ ២០១១កន្លងទៅ នៅទីក្រុង Bonn ។ ខ្ញុំសូមឆ្លៀតយកឱកាសដ៏ប្រពៃនេះ ដើម្បីបញ្ជាក់អំពីតួនាទីនៃការបំពេញបន្ថែមរវាង កិច្ច សហប្រតិបត្តិការបច្ចេកទេស និងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ក្នុងការគាំទ្រវិស័យ ២ គឺវិស័យ សុខាភិបាល និងការគ្រប់គ្រងដីធ្លីនិយាយ ដោយឡែក និងការគាំទ្របណ្តាអាទិភាពអភិវឌ្ឍន៍កម្ពុជា និយាយជារួម តាមរយៈ ការវិនិយោគ ដែលអាចជួយកាត់បន្ថយភាពក្រីក្រជាក់ ស្តែង និងការអភិវឌ្ឍ សមត្ថភាពរយៈ ពេលវែងសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌។

ឯកឧត្តម គាត ឈន់ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាសូមវាយតម្លៃខ្ពស់អំពីសារសំ ខាន់នៃហិរញ្ញប្បទានសម្រាប់វិនិយោគ និង កិច្ចសហប្រតិបត្តិការបច្ចចេកទេសរបស់សាធារណ រដ្ឋសហ ព័ន្ធអាល្លឺម៉ង់ ក្នុងកិច្ចអភិវឌ្ឍន៍កម្ពុជានោះ៕ លោកហ៊ុន យុទ្ធគុណ

    Download PDF

Comments are closed.