អភិបាលក្រុងព្រះសីហនុសម្តែងការគាំទ្រគាំទ្រនូវគំនិតផ្តួចផ្តើមរបស់សម្តេច ដែលបានធ្វើការងារព្រំដែនប្រកបដោយជោគជ័យ
ខេត្តព្រះសីហនុ ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១២–
ឯកឧត្តម បណ្ឌិត ជិន សារិន អភិបាលក្រុងព្រះសីហនុ មានប្រសាសន៍ថា ក្រោយពីការតាមដានស្តាប់នូវការបកស្រាយរបស់សម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងរដ្ឋសភា ស្តីពីការបោះបង្គោលខណ្ឌសីមាព្រំដែនគោក និង ព្រំដែនសមុទ្ទរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាមមក បានមានប្រសាសន៍បញ្ជាក់ថា ការបកស្រាយក្នុង អង្គប្រជុំរដ្ឋសភាស្តីពីបញ្ហាព្រំដែនប្រទេសទាំងពីរ បានធ្វើឲ្យប្រជាពលរដ្ឋរាប់លាននាក់មានគោលជំហរ និងឆន្ទៈជឿជាក់លើការដឹកនាំ របស់ សម្តេចតេជោ ហើយបញ្ហានេះ ក៏ជាប្រវត្តិសាស្រ្ត ដែលត្រូវចារិកទុកពីបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេស ពាក់ពន្ធផេ្សង ទៀត មានដូចជា ប្រទេស ឡាវ ប្រទេសថៃ និងប្រទេសវៀតណាម ដែលមានទំនាស់ ច្រើនទស្សវត្សមកហើយ ដោយពុំដែលបានធ្វើការ ដោះស្រាយនៅឡើយ ហើយថ្ងៃនេះជាថ្ងៃ ប្រវត្តិសាស្រ្ត ដែលរាជរដ្ឋាភិបាលបាន ធ្វើការបកស្រាយស្តីពីបញ្ហាព្រំដែន នៃប្រទេសកម្ពុជា និង ប្រទេសវៀតណាម ថ្មីៗនេះបានបញ្ចប់នូវការបោះបង្គោលព្រំដែនគោលលេខ ៣១៤នោះ ។
ក្នុងនាមអាជ្ញាធរ និងប្រជាពលរដ្ឋក្រុងព្រះសីហនុ សូមគាំទ្រនូវគំនិតផ្តួចផ្តើមរបស់សម្តេច ដែលបានធ្វើការងារព្រំដែនប្រកបដោយជោគ ជ័យ និងជាប្រវត្តិសាស្រ្តមួយពុំដែលមាន ហើយប្រជាពលរដ្ឋជាង១០លាននាក់ បានយល់ជ្រួតជ្រាបដោយពួកគាត់មានឆន្ទៈគាំទ្រសម្តេច ក្នុងការដឹកនាំប្រកបដោយគំនិតឈ្លៀសវៃ ទទួលខុសត្រូវបូរណភាពទឹកដី សុខសន្តិភាព នៅតាម ព្រំដែននៃប្រទេសទាំងពីរ។
ការធ្វើការបកស្រាយនៅក្នុងរដ្ឋសភា ដោយបានផ្សាយបន្តផ្ទាល់តាមមុខកញ្ចក់ទូរទស្សន៍ និងវិទ្យុនាពេលនេះ មានសារសំខាន់ណាស់ ដើ ម្បីឲ្យប្រជាពលរដ្ឋ នៅក្នុងស្រុក និងក្រៅស្រុក បានយល់ ដើម្បីបញ្ចៀសទំនាស់រវាងប្រទេស និងប្រទេស ដែលការមិនមានព្រំដែន ច្បាស់ លាស់នេះ ហើយទើបបានមានសង្រ្គាមរវាងកម្ពុជា និងថៃ នៅទិសព្រះវិហារ ដែលភាគី ថៃរំលោភបំពានសាលក្រម និងសាលដីកាកំពូល ទីក្រុងឡាអេ ។ សម្តេចបានបំពេញការងារ ទប់ស្កាត់ នូវការរំលោបរបស់ថៃ ទាំងកម្លាំងយោធា និងការទូតទទួលបានជោគជ័យ ។
ដូច្នេះយើងទាំងអស់គ្នាសូមគាំទ្រពេញទំហឹងនូវមនសិការសេ្នហាជាតិ មាតុភូមិព្រមទាំងថ្នាក់ ដឹកនាំកំពូលៗរបស់រាជរដ្ឋាភិបាល និងគណ បក្សប្រជាជន ដែលបានខិតខំលះបង់អស់ពីកម្លាំងកាយកម្លាំងចិត្ត ដើម្បីការដឹកនាំប្រទេសឲ្យមានការរីកចម្រើនមកទល់នឹងសព្វថ្ងៃនេះ ៕ ដោយលោក ងូ សុមុនី
| Tweet |
|
|
|
|
|
|
|
|||||











