ខេត្តព្រះសីហនុ ៖ មហាជនជាច្រើនបានតាមដានយ៉ាងយកចិត្តទុកដាក់ពី ការបកស្រាយរបស់សម្តេចតេជោ

AKPខេត្តព្រះសីហនុ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២–

មន្រ្តីរាជការនៅតាមមន្ទីរសា្ថប័នអង្គភាព និងប្រជាពលរដ្ឋជាច្រើននៅក្នុងខេត្តព្រះសីហនុ បានប្រមូលផ្តុំគ្នាស្តាប់វិទ្យុ និងទស្សនាទូរទស្សន៍ ដែលបានធ្វើការផ្សាយបន្តផ្ទាល់ ដើម្បីស្តាប់ ប្រសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា បកស្រាយ ស្តីពីការបោះបង្គោលខណ្ឌសីមាព្រំដែនគោក និងការកំណត់ព្រំដែនសមុទ្ទរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណ រដ្ឋសង្គមនិយមវៀតណាម។

នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក៏មានការជួបជុំគ្នានៅសាលប្រជុំ ដើម្បី ស្តាប់ការ ពន្យល់ និងបកស្រាយ របស់សម្តេចតេជោ ស្តីពីបញ្ហាការបោះបង្គោលខណ្ឌសីមាព្រំដែនរវាង ប្រទេសទាំងពីរ កម្ពុជា វៀតណាម។ ឯកឧត្តម ឧត្តមសេនីយត្រី តាក វណ្ណថា ស្នងការ ខេត្ត ព្រះសីហនុបានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធ បានចូលរួមតាមដានស្តាប់តាមវិទ្យុ និងទស្សនា ទូរទស្សន៍ នានា នូវការបកស្រាយ របស់សម្តេចតេជោ ស្តីពីការបោះបង្គោលខណ្ឌសីមាព្រំដែនគោក និងការកំណត់ព្រំដែនសមុទ្ទរវាងប្រទេសទាំងពីរកម្ពុជា និងវៀតណាម។ ហើយនៅសាលាខេត្ត ព្រះសីហនុអភិបាល អភិបាលរងខេត្ត មន្រ្តីរាជការ ក៏បានចូលរួមស្តាប់ផងដែរ។

ចំណែកនៅសាលាក្រុងព្រះសីហនុ ឯណោះវិញ អភិបាល អភិបាលរងក្រុង និងមន្រ្តីរាជការ បានចូលរួមស្តាប់នូវប្រសាសន៍ សម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន ធ្វើការបកស្រាយ នៅ ក្នុងរដ្ឋសភាជូនដល់ជនរួមជាតិ មន្រ្តីរាជការ ឲ្យយល់ដឹងពីការបោះបង្គោលខណ្ឌសី មាព្រំដែនគោក និងការកំណត់ព្រំដែន សមុទ្ទរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀត ណាមផងដែរ។

នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ អគ្គនាយក អគ្គនាយករង មន្រ្តីរាជ ការកំពង់ផែ ស្វយ័តកំពុងយកចិត្តទុកដាក់ជួបជុំប្រមូលផ្តុំគ្នាស្តាប់ នូវការបកស្រាយរបស់សម្តេចចតជោផងដែរ។

ដោយឡែកយើងពិនិត្យមើលប្រជាជននៅខេត្តព្រះសីហនុ នៅតាមហាងកាហ្វេ និងក្នុងទីប្រជុំ ជនផ្សារលើ បានផ្តុំគ្នាអង្គុយមើលនៅតាមក ញ្ចក់ទូរទស្សន៍ ហើយអ្នកខ្លះទៀតកំពុងស្តាប់វិទ្យុ យ៉ាង យកចិត្តទុកដាក់បំផុត នូវប្រសាសន៍សម្តេចតេជោធ្វើការបកស្រាយក្នុងរដ្ឋសភា នោះ៕ ដោយលោក ងូ សុមុនី

    Download PDF

Comments are closed.