ក្រសួងព័ត៌មានបំពាក់បំប៉នច្បាប់សហលក្ខន្ដិកៈមន្រ្តីរាជការស៊ីវិល ដល់មន្រ្តីក្របខ័ណ្ឌថ្មី
AKP ភ្នំពេញ ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១២–
ក្រសួងព័ត៌មាន បានរៀបចំវគ្គបំពាក់បំប៉នច្បាប់សហលក្ខន្ដិកៈមន្រ្តីរាជការស៊ីវិលដល់មន្រ្តី ក្របខ័ណ្ឌថ្មី ដែលទើបប្រលងជាប់ចូលបម្រើ ការងារនៅក្រសួងព័ត៌មានចំនួន៥១នាក់ សម្រាប់ឆ្នាំ ២០១២ ដើម្បីផ្ដល់នូវចំណេះដឹងដល់មន្រ្តីរាជការឲ្យមានសមត្ថភាព និងការទទួល ខុសត្រូវចំពោះការងារនៅក្នុងស្ថាប័នរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ថ្លែងនៅក្នុងពិធីបើកវគ្គបំពាក់បំប៉នច្បាប់សហលក្ខន្ដិកៈមន្រ្តីរាជការស៊ីវិល ដល់មន្រ្តីក្រប ខ័ណ្ឌថ្មី ដែលទើបប្រលងជាប់ចូលបម្រើការងារ នៅក្រសួងព័ត៌មានឆ្នាំ២០១២ នាព្រឹកថ្ងៃទី០៩ សីហា ឯឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាសន៍ថា មន្រ្តីដែល ទើបប្រលង ជាប់ក្របខ័ណ្ឌថ្មីរបស់ក្រសួងព័ត៌មាន គឺជាធនធានមនុស្សយ៉ាងសំខាន់ និងជាមន្រ្តីវ័យក្មេងដែល បានចូលរួមចំណែក នាំមក នូវទស្សនថ្មី គំនិតថ្មី និងឆន្ទៈប្រកបដោយថាមពលថ្មី ដើម្បីរួមចំណែក ជួយដល់ការអភិវឌ្ឍប្រទេសជាតិ និងការអភិវឌ្ឍវិស័យព័ត៌មាន និង សោតទស្សន៍ នៅក្នុងប្រទេស កម្ពុជាយើង ។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា ក្នុងនាមជាមន្រ្តីរាជការកត្តាដែលត្រូវយល់ដឹងដោយមិនអាចខ្វះ បាននោះ គឺច្បាប់សហលក្ខន្ដិកៈ មន្រ្តីរាជការស៊ីវិល ដើម្បីទទួលបាននូវការយល់ដឹង និងក្លាយជាមន្រ្តីរាជការប្រកបដោយគុណសម្បត្តិ មានមនសិការវិជ្ជាជីវៈខ្ពស់សេចក្ដី ថ្លៃថ្នូរ និងមាន ភាពស្មោះត្រង់ក្នុងការងារប្រកបដោយស្មារតីម្ចាស់ការទទួលខុសត្រូវសម្រាប់ការបម្រើ សេវាសាធារណៈរបស់ស្ថាប័នរដ្ឋ ឲ្យកាន់តែល្អប្រសើរឡើង។
នៅក្នុងឱកាសនោះដែរ កញ្ញា អ៊ឹង កន្និកា ដែលជាមន្រ្តីទើបប្រលងជាប់ក្របខ័ណ្ឌថ្មី ផ្នែក អានព័ត៌មាន បាននិយាយថា កញ្ញាមានមោទន ភាពយ៉ាងខ្លាំងដែលបានប្រលងជាប់ជាមន្រ្តីរាជការ នៅក្រសួងព័ត៌មាន ហើយបានប្ដេជ្ញាថា នឹងខិតខំយកចំណេះដឹងរបស់ខ្លួនយកមកប ម្រើការងារ ដល់ប្រទេសជាតិ និងស្ថាប័នរដ្ឋឲ្យមានការរីកចម្រើន ។
ចំណែកលោក លាង ទិតដ្ឋាន ជាមន្រ្តីទើបប្រលងជាប់ក្របខ័ណ្ឌថ្មី ផ្នែកព័ត៌មានវិទ្យា បានសម្ដែងនូវអារម្មណ៍រីករាយដែលបានប្រលងជាប់ ក្របខ័ណ្ឌមន្រ្តីក្រសួងព័ត៌មាន ហើយយកចំណេះដឹងផ្នែកព័ត៌មានវិទ្យានេះទៅចែករំលែកនៅក្នុងស្ថាប័នក្នុងក្រសួង និងតាមមន្ទីរនៅតាម ខេត្ត ផងដែរ៕ ដោយលោក ហ៊ុន យុទ្ធគុណ
| Tweet |
|
|
|
|
|
|
|
|||||











