មន្រ្តីជំនាញកសិកម្មផ្តល់អនុសាសន៍ពីបច្ចេកទេសថ្មីលើដំណាំស្រូវដល់កសិករ

AKP កំពង់ឆ្នាំង ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១២–

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១២  នៅការិយាល័យកសិកម្ម  ស្រុកបរិបូណ៍  ខេត្តកំពង់ឆ្នាំង មានរៀបចំពិធីជួបសំណេះសំណាលរវាងមន្ត្រី
កសិកម្មជំនាញកសិកម្ម ជាមួយប្រជាកសិករស្ដីពី បច្ចេកទេសថ្មី ក្នុងការថែទាំ បំប៉នផលដំណាំស្រូវ និងដំណាំរួមផ្សំជាច្រើនមុខទៀត ព្រម ទាំងមាន ការផ្តល់ជីដែលជាជំនួយរបស់ប្រជាជនជប៉ុនជូនដល់កសិករផងដែរ។

លោក យ៉ែម អឿ ប្រធានការិយាល័យកសិកម្មស្រុកបានមានប្រសាសន៍ថា អនុវត្តតាម គោលការណ៍ផ្សព្វផ្សាយពូជស្រូវ ១០មុខរបស់ក្រ សួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មន្ទីរបាន ខិតខំជំរុញ ការផ្លាស់ប្ដូរពូជស្រូវរបស់កសិករនៅគ្រប់មូលដ្ឋានទូទាំងខេត្ត។

លោកបាបន្តថា អនុវត្ត អនុសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនៅស្រុកជលគីរី គឺការ ប្រើប្រាស់ពូជជី ធម្មជាតិ និងជីគីមីមន្ទីរកសិកម្ម បានសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំធ្វើការពិសោធន៍ ក្នុងការផលិតស្រូវមាន៣កម្មវិធី មកបង្ហាញ ជូន  គឺធ្វើស្រែតាមទម្លាប់ ចាស់  ពិសោធន៍បច្ចេកទេសថ្មី  និងវិធីប្ដូរពូជ។

លោកប្រធានការិយាល័យស្រុកបញ្ជាក់ថា  ការផ្លាស់ប្ដូរពូជស្រូវធ្ងន់មកប្រើពូជស្រូវស្រាល រយៈពេល៣ខែ ពូជមិនប្រកាន់រដូវ   ទទួលបាន ទិន្នផលខ្ពស់   ផលិតស្រូវបាន២ទៅ៣ដងក្នុងរដូវ បង្កើនផល។ លោកបានបង្រៀនដល់កសិករឱ្យចេះផលិតជីកំប៉ុស ជីធម្មជាតិ   អស់លុយ តិច ទទួលបានទិន្នផលខ្ពស់ ធ្វើឱ្យដីផុសល្អ។   ក្នុងនោះលោកបានបន្ថែមថា   រាជរដ្ឋាភិបាលបានយក ចិត្តទុកដាក់ កាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ   ខិតខំធ្វើយ៉ាងណាឱ្យអស់ដើម ទន់តិចទទួល បានផលច្រើន។

លោកប្រធាន ប្រាប់ពីវិធីប្រើជី ទៅលើដំណាំស្រូវនិងដំណាំរួមផ្សំ ស្រូវមិនប្រកាន់រដូវជំហ៊ាន ដំបូងត្រូវដាក់ជីធម្មជាតិ  ដែលផលិតដោយ ដៃកសិករផ្ទាល់ជាមុនសិន លុះស្រូវមានអាយុបាន២០ ថ្ងៃទើបបាចជីគីមីជាបន្តបន្ទាប់ ។

ដោយមានកិច្ចសហការល្អ  រវាង ប្រជាជនជប៉ុន លើវិស័យ កសិកម្មលោកប្រធាន ការិយាល័យបានមានប្រសាសន៍ថា យើងបានទទួលជំ នួយជីពីប្រជាជនជប៉ុន តាមរយៈក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទជូនដល់កសិករក្នុងស្រុកបរិបូណ៌ចំនួន១២០ តោន  ចែកជូនដល់ កសិករ  ក្នុងមួយគ្រួសារទទួលបានជី DAP ២៥គក្រ  ជីUREA២៥គក្រ។

លោកបានបញ្ជាក់បន្ថែមទៀតថា  តាមការពិសោធន៍ថ្មីៗនេះ យើងឃើញដើមស្រូវមានការ លូតលាស់ល្អ  ដើមថ្លោស  បែកគុម្ភ  មានពណ៌ បៃតងខ្ចី  បើប្រៀបធៀបនឹងឆ្នាំកន្លងទៅយើងឃើញថា  ដើមស្រូវមានសភាពរឹងក្រិន  ដើមស្គម  ពណ៌លឿងឆេះ  ដើមទាប  មិនបែកគុម្ភ ៕ ដោយលោក បៃ ស៊ីថុន

    Download PDF

Comments are closed.