សមាជិកសភាអាមេរិកសរសើរកិច្ចប្រឹងប្រែងរបស់កម្ពុជាទាក់ទងនឹងកំណែទម្រង់ច្បាប់
AKP ភ្នំពេញ ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១២–
សមាជិកសភាសហរដ្ឋអាមេរិកឯកឧត្តម David Dreier កោតសរសើរចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ទាក់ទងនឹងកំ ណែទម្រង់ច្បាប់នានានៅកម្ពុជា ជាពិសេសការបង្កើត បាននូវច្បាប់ប្រឆាំងអំពើពុករលួយ និងក្របខ័ណ្ឌច្បាប់គតិយុត្តិផ្សេងៗទៀត។
ថ្លែងនៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី០៩ ខែសីហា នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម David Dreier សមាជិកសភាសហរដ្ឋអាមេរិក ទទួលបន្ទុកជាប្រធានគណៈកម្មការផ្នែកច្បាប់ បានវាយតម្លែ ខ្ពស់ចំពោះការរីកចម្រើនរបស់កម្ពុជា និងភាពរឹងមាំនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដោយក្នុងនោះវិស័យពាណិជ្ជកម្មត្រូវបានពង្រឹង និងពង្រីកគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
សមាជិកសភារូបនេះបានបន្តថា នឹងខិតខំជួយជំរុញអ្នក វិនិយោគិនរបស់សហរដ្ឋអាមេរិកឲ្យមកបណ្ដាក់ទុននៅកម្ពុជា កាន់តែច្រើនថែម ទៀត ហើយនឹងធ្វើ ឲ្យទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកម្ពុជា សហរដ្ឋអាមេរិក កាន់តែរីកចម្រើនឡើងផងដែរ។ ជាមួយគ្នានេះ ដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍សម្ដែងនូវការស្វាគមន៍ចំពោះសមាជិកសភារបស់ សហរដ្ឋអាមេរិក ដែលបានមកបំពេញ ទស្សនកិច្ចនៅកម្ពុជា ហើយឯកឧត្តមទេសរដ្ឋមន្រ្តីបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើ ការកែទម្រង់ដោយយកអភិបាលកិច្ចល្អធ្វើជាស្នូល និងបង្កើតឲ្យមានច្បាប់ និងអង្គភាពប្រឆាំងនឹង អំពើពុករលួយ គឺជាគោលដៅចម្បង របស់រាជរដ្ឋាភិបាល ក្នុងយុទ្ធសាស្រ្តចតុកោណរបស់ខ្លួន សម្រាប់ការធ្វើឲ្យប្រសើរឡើងនូវបរិយាកាសដើម្បីកំណើនការងារសមធម៌ និង ប្រសិទ្ធភាព ជាពិសេសទាក់ទាញបានបន្ថែមទៀត នូវលំហូរវិនិយោគដោយផ្ទាល់ពីបរទេស។
ទាក់ទងនឹងការលើកឡើងរបស់សមាជិកសភាសហរដ្ឋអាមេរិក ស្ដីពីទំនាក់ទំនងរវាងកម្ពុជា ចិន ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា កម្ពុជា ចិន បានឈានដល់ទំនាក់ទំនងដៃគូកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដែលបច្ចុប្បន្ននេះក្រុមហ៊ុនចិនបានមកបោះទុនវិនិយោគ និងបានបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាជាច្រើន ហើយកម្ពុជាក៏មានលទ្ធភាពអាចនាំចេញលើបញ្ជីមុខទំនិញចំនួន៩៨ ភាគរយដោយ មិនជាប់ពន្ធ និងមិនជាប់កូតាទៅកាន់ទីផ្សារប្រទេសចិនផងដែរ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានបន្ថែមទៀតថា បើទោះបីយ៉ាង ណាកម្ពុជា ជាប្រទេសប្រ កាន់ជំហអព្យាក្រឹត និងមិនចូលបក្សសម្ព័ន្ធ ដោយធ្វើយ៉ាងណាពង្រីកកិច្ចសហប្រតិបត្តិការជាមួយ គ្រប់ប្រទេស ជាដៃគូទាំងអស់៕ ដោយលោក អ៊ុន រិទ្ធី
| Tweet |
|
|
|
|
|
|
|
|||||











