យុទ្ធនាការផ្សព្វផ្សាយព័ត៌មានពីការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ

AKP ព្រះសីហនុ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១២ –

ការិយាល័យច្រកចេញចូលតែមួយនៅខេត្តព្រះសីហនុ បានបើកយុទ្ធនាការ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១២ ដែលមាន រយៈពេលមួយសបា្តហ៌ ដើម្បីផ្សព្វផ្សាយព័ត៌មានពីតួនាទី និងភារកិច្ចនៃ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យ

ប្រជាពលរដ្ឋ ដោយមានការចូលរួមពីអាជ្ញាធរខេត្ត ក្រុង សង្កាត់ មន្ត្រីរាជការតាមមន្ទីរ លោកគ្រូ អ្នកគ្រួ និស្សិត សិស្ស តំណាង អង្គការមិនមែនរដ្ឋាភិបាល អាជីវករ ពាណិជ្ជករ ប្រជាពលរដ្ឋជាច្រើនចូលរួម ក្រោមអធិបតីភាពលោក ប្រាក់ សីហារ៉ា អភិបាលរង ខេត្តព្រះសីហនុ ។

ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ មានតួនាទី ភារកិច្ចទទួលពាក្យ  បណ្តឹងតវ៉ាពីប្រជាពលរដ្ឋ ដើម្បីសម្រុះសម្រួល ដោះស្រាយ ការពារប្រជាពលរដ្ឋ ជួយកសាងទំនាក់ ទំនងល្អ និងធ្វើអោយមានទំនុកចិត្តរវាងរដ្ឋបាលក្រុង ជាមួយប្រជាពលរដ្ឋ អាជីវករក្រុមហ៊ុន និង សហគ្រាសនានា។

រូបថតៈ ងូ សុមន្នី AKP-ខេត្តព្រះសីហនុ

    Download PDF

Comments are closed.