អភិបាលរាជធានីបានហៅវេទិកាសាធារណៈថាមានសារសំខាន់
AKP ភ្នំពេញថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០១២–
ដើម្បីឆ្លើយតបទៅនឹងបញ្ហាភូមិ សង្កាត់មានសុវត្ដិភាព ឯកឧត្តម កែប ជុតិមា អភិបាល រាជធានីភ្នំពេញ បានថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំខែ នារសៀលថ្ងៃទី ៦ ខែសីហា នំា២០១២នៅ សាលារាជធានីភ្នំពេញថា វេទិកាសាធារណៈ ជាកិច្ចការសំខាន់ណាស់ ដែលជាការឆ្លើយឆ្លង រវាងរដ្ឋអំណាចជាមួយនឹងប្រជាពលរដ្ឋ ដែលរដ្ឋអំណាចនឹងបានដឹងពីអំពីព័ត៌មានពិតនៅមូលដ្ឋាន ដោយលោកបានណែនាំឲ្យចៅសង្កាត់ រៀបចំវេទិកានេះឲ្យបានម្តងក្នុងមួយខែ។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានថ្លែងបន្តថា យើងដឹងហើយថា នៅរាជធានីភ្នំពេញ សព្វថ្ងៃនេះក្លាយទៅជាទីក្រុងដែលគេចាប់អារម្ភ ខ្លំាងណាស់ មានទេសចរក៏ច្រើន អ្នកវិនិយោគក៏ ច្រើន ហើយក៏កាន់តែមានឈ្មោះល្បីល្បាញ ដូច្នេះយើងត្រូវប្រឹងប្រែងរក្សា សន្ដិសុខស ណ្ដាប់ ធ្នាប់ ស្ថិរភាពនយោបាយនៅភ្នំពេញឱ្យប្រសើរជាទីបំផុត។
ឯកឧត្តម កែប ជុតិមា បានស្នើឱ្យគណៈបញ្ជាការឯកភាពគ្រប់បណ្ដាខណ្ឌ ពិសេសលោក អភិបាលខណ្ឌទំាងអស់ ត្រូវយកចិត្ដទុកដាក់ ណែនំាចៅសង្កាត់ទំាងអស់ ឲ្យយកចិត្ដទុកដាក់លើ បញ្ហាសន្តិសុខសុវត្ថិភាពសាធារណៈនេះឱ្យបានម៉ត់ចត់ ពិសេសបើកឲ្យមានវេទិកា សាធារណៈ ជូនប្រជាពលរដ្ឋនេះកុំឲ្យខាន ព្រោះការចូលរួមក្នុងវេទិការសាធារណៈរបស់ប្រជាពលរដ្ឋ ជាការ ស្ទង់មតិក្នុងការគំាទ្ររបស់ គាត់មកលើយើង ជាការផ្តល់ព័ត៌មានពីតម្រូវការរបស់ពួកគាត់ឲ្យ យើងបានដឹង។ ម្យ៉ាងទៀត បញ្ហានេះក៏ជាការសម្ដែងពីប្រជាប្រិយ៍ភាព របស់យើង ទៅកាន់ សហគមន៍របស់ពួកគាត់ និងបញ្ហាមួយទៀត ដែលសំខាន់នោះ គឺត្រូវយកសំណូមពរបស់ប្រជា ពលរដ្ឋ ដែលបាន លើកក្នុងវេទិកានោះ ឱ្យដោះស្រាយនៅមូលដ្ឋានគាត់ ត្រូវតែដោះស្រាយជាបន្ទាន់ ក្នុងករណីណាដែលធ្ងន់ធ្ងរមិនអាចមានលទ្ធិភាពដោះ ស្រាយបាន ត្រូវយកសំណូមពរ នោះមកឱ្យអាជ្ញាធររាជធានីភ្នំពេញជាបន្ទាន់។ ជៀសវាង សំណូមពររបស់គាត់បន្ដពីវេទិកាមួយទៅវេទិ កាមួយទៀតវាមិនមានតម្លៃទេ៕ ដោយលោក សួស សំរិត
| Tweet |
|
|
|
|
|
|
|
|||||











