យុវជនឥស្លាមកម្ពុជាត្រូវបានពិភាក្សាពីការជំរុញសមត្ថភាព ដើម្បីត្រៀមឆ្ពោះទៅកាន់សហគមន៍អាស៊ាននាពេលអនាគត
AKPភ្នំពេញ ថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០១២–
ការពង្រឹងសមត្ថភាពវិស័យអប់រំ ការស្វែងយល់ពីច្បាប់ ការផ្ដល់អត្តសញ្ញាណឥស្លាម និង តួនាទីរបស់យុវជនកម្ពុជា គឺជាប្រធានបទត្រូវ បានលើកយកមកពិភាក្សានៅ ក្នុងអង្គសិក្ខាសាលា ស្ដីពីយុវជនឥស្លាមឆ្ពោះទៅកាន់សហគមន៍អាស៊ាន ដែលរៀបចំដោយអង្គការមូលនិ ធិអភិវឌ្ឍន៍មុស្លីមកម្ពុជា និងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ដោយមានយុវជន យុវនារី សិស្ស និស្សិត ប្រជាពលរដ្ឋចូល រួមប្រមាណ៣០០នាក់ទូទាំងប្រទេស នៅមជ្ឈមណ្ឌលម៉ូឌែន៥ ឫស្សីកែវភ្នំពេញ កាលពីថ្មីៗនេះ។
ឯកឧត្តម ណុះ ស្លេះ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងថា សិក្ខាសាលានេះ មានបំណងដាស់តឿនក្រើនរំឭក ដល់យុវជន និងប្រជាពលរដ្ឋត្រៀមខ្លួនជា ស្រេចក្នុងការចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល និងអភិវឌ្ឍន៍យុវជនឥស្លាម ឱ្យមានបុគ្គល លក្ខណពេញលេញលើផ្នែករាងកាយ បញ្ញា ចំណេះដឹង ស្មារតី សីលធម៌ តម្លៃ និងបំណិនជីវិត ដើម្បីឱ្យយុវជនក្លាយជាពលរដ្ឋល្អក្នុងស ង្គមជាតិ និងសមាហរណកម្មចូលក្នុងសហគមន៍អាស៊ាននៅឆ្នាំ២០១៥។
លោក សុះ កំរី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជាបានថ្លែងបើកសិក្ខាសាលាថា រាជរដ្ឋាភិបាលមានចក្ខុវិស័យរយៈ ពេលវែងដោយប្រមូលផ្ដុំកម្លាំងគ្រប់មជ្ឈដ្ឋានក្នុងសង្គមជាតិ សំដៅរួមចំណែកអភិវឌ្ឍន៍យុវជនឱ្យកាន់តែមានលក្ខណសម្បត្តិវិជ្ជមាន និង ផ្ដល់ ឱកាសឱ្យពួកគេអភិវឌ្ឍន៍សក្ដានុពលនៅក្នុងការអប់រំការងារសុខភាព ការចូលរួមធ្វើសេចក្ដី សម្រេចចិត្ត និងការចូលរួមអភិវឌ្ឍន៍គ្រួ សារសហគមន៍ប្រទេសជាតិ និងពិភពលោក។
ក្នុងឱកាសនោះដែរ ឯកឧត្តម អូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានអង្គការមូលនិធិអ ភិវឌ្ឍន៍មុស្លីមកម្ពុជាមានប្រសាសន៍ថា យុវជនកម្ពុជា មានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេស និងសហគមន៍អាស៊ាន ក្នុង នោះ ព្រះរាជាណាចក្រកម្ពុជា បានខិតខំ និងផ្ដល់ឱកាសឱ្យយុវជនក្មេងៗធ្វើការអភិវឌ្ឍសក្ដានុពលរបស់គេយ៉ាងពេញទំហឹងផលិតចេញ នូវធនធានល្អៗ ក្នុងការអភិវឌ្ឍសហគមន៍អាស៊ាន។ ក្នុងពេលបច្ចុប្បន្នប្រទេសកម្ពុជា បានផ្ដល់អាទិភាពលើការកសាងសមត្ថភាពនិង ការ អភិវឌ្ឍធនធានមនុស្សតាមរយៈផែនការយុទ្ធសាស្រ្ត និងកម្មវិធីជាអាទិភាពនានាក្នុង គោលដៅបន្តលើកម្ពស់គុណភាព និងប្រសិទ្ធភាព នៃ ការអប់រំសម្រាប់គ្រប់កម្រិតដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលស្ដីពីការកសាងសមត្ថភាព និងការអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីឱ្យមានការប្រកួតប្រជែង និងសមាហរណកម្មខ្លួនឯងទៅក្នុងតំបន់ និងពិភពលោកដើម្បីធ្វើយ៉ាណាចូលរួមសម្រេចឱ្យបាននូវគោលដៅសហគមន៍តែមួយ វាសនាតែមួយរបស់ អាស៊ាន។
ឯកឧត្តម អូស្មាន ហាស្សាន់ បានគូសបញ្ជាក់ថា ដើម្បីឱ្យយុវជនឥស្លាមកម្ពុជាយើងឆ្ពោះ ទៅកាន់សហគមន៍អាស៊ានឆ្នាំ២០១៥ ទទួលបាន ជោគជ័យ យើងជាយុវជនត្រូវទាមទារមាន ចំណេះដឹង ទាំងផ្នែកចំណេះដឹងទូទៅ និងភាសាបរទេស និងជំនាញបច្ចេកទេសច្បាស់លាស់និងគុណភាពការអប់រំជាពិសេសបទពិសោធន៍ការងារមុន និងសមាហរណកម្មយុវជនយើងឆ្ពោះ ទៅសគមន៍អាស៊ានខាងមុខនេះ៕ ដោយលោក សួស សំរិត
| Tweet |
|
|
|
|
|
|
|
|||||











