គណៈកម្មការរាជធានីរៀបចំការបោះឆ្នោតផ្សព្វផ្សាយការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នំា២០១២
AKPភ្នំពេញ ថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០១២–
ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចំាឆ្នំា២០១២នេះ ដែលជាឆ្នំាសម្រាប់ ត្រៀមការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ដ នីតិ កាលទី៥ឆ្នំា២០១៣ និងតាមលទ្ធផលនៃ សន្និបាតបូកសរុបការងារបោះឆ្នោតទូទំាងប្រទេស របស់គណៈកម្មាធិការជាតិ រៀបចំការ បោះ ឆ្នោត (គ. ជ. ប) បានបង្ហាញពីការខិតខំបន្ថែមទៀត ក្នុងការពង្រឹងគុណភាព និងសុក្រឹតភាព នៃបញ្ជីបោះឆ្នោត តាមរយៈការដាក់ ចេញនូវកម្មវិធីច្បាស់លាស់។
ដោយឡែកសម្រាប់គណៈកម្មការរាជធានីរៀបចំការបោះឆ្នោត នាព្រឹកថ្ងៃទី ០៣ ខែសីហា ឆ្នំា២០១២ គ.ជ.ប បានចូលរួមផ្ដល់នូវបទពិ សោធន៍ក្នុងការពិនិត្យបញ្ជីឈ្មោះ និង ចុះឈ្មោះ បោះឆ្នោតប្រចំាឆ្នំា ២០១២ នេះ ដែលជាក្ដីកង្វល់របស់រាជធានីភ្នំពេញ ចំពោះបញ្ជី បោះ ឆ្នោត ដែលចេះតែប៉ោងឡើងពីមួយ ឆ្នំាទៅមួយឆ្នំា ដោយគ្រាន់តែករណីស្ទួនឈ្មោះសម្រាប់ឆ្នំានេះ មានចំនួនដល់ទៅ៥៧.៩៤៦នាក់ តែ ធាតុពិតមានចំនួន ៣ម៉ឺន៩ពាន់នាក់ប៉ុណ្ណោះ។
ក្នុងពិធីប្រជុំផ្សព្វផ្សាយដល់ចៅសង្កាត់ និងស្មៀនឃុំ សង្កាត់ទំាង៩៦ នៅរាជធានីភ្នំពេញ លោក លន់ ឈៀងកៃ ប្រធាន គណៈកម្មការ រាជធានីរៀបចំការបោះឆ្នោត បានឱ្យដឹងថា ដើម្បី កសាងបញ្ជីបោះឆ្នោតឱ្យមានលក្ខណកាន់តែសុក្រឹតឡើង ក្នុងការពិនិត្យបញ្ជីឈ្មោះ និងចុះ ឈ្មោះបោះឆ្នោតប្រចាំឆ្នំា សម្រាប់ការងារបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ដទូទំាងប្រទេសនីតិកាលទី៥ ឆ្នំា២០១៣នោះ គណៈ កម្មាធិការយើងមានការងារបីចំណុចដែរ ត្រូវធ្វើ គឺ ទី១. ធ្វើ បច្ចុប្បន្នភាពបញ្ជីបោះឆ្នោតចុងក្រោយ ដោយចុះឈ្មោះថ្មីចំពោះអ្នកមាន សិទ្ធិ បោះឆ្នោត ដែល ទើបគ្រប់អាយុបោះឆ្នោត អ្នកដែលពុំធ្លាប់បានចុះឈ្មោះបោះឆ្នោត និងអ្នកទើបផ្លាស់ទីលំនៅ ចូលក្នុងឃុំ សង្កាត់។ ទី២. ត្រូវកែតម្រូវឈ្មោះ និងទិន្នន័យផ្សេងទៀត ទៅតាមសំណើសុំរបស់ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងទី៣. លុប ឈ្មោះចេញពីបញ្ជី បោះនូវអ្នកបោះឆ្នោតណា ដែលបានទទួលមរណភាពបាត់បង់សិទ្ធិបោះឆ្នោត ផ្លាស់ប្ដូរ ទីលំនៅចេញពីឃុំ សង្កាត់ គ្មាន ទីលំនៅ ក្នុង ឃុំ សង្កាត់ និងមានឈ្មោះស្ទួន (គឺអ្នកដែលមាន ឈ្មោះ ក្នុងបញ្ជីបោះឆ្នោតលើស ពីមួយ)។
ឯកឧត្តម អ៊ឹម សួស្ដី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានស្នើឱ្យ អាជ្ញាធរនៅមូលដ្ឋាន ដូចជា ស្មៀន ឃុំ សង្កាត់ និង ភូមិត្រូវសហការយ៉ាងជិតស្និទ្ធជាមួយ ប៉ុសិ៍្តនគរបាលរដ្ឋាបាល ឃុំ សង្កាត់ ត្រូវចុះស្រាវជ្រាវជាក់ស្ដែងតាមភូមិ ដើម្បីស្រង់ឈ្មោះ អ្នក បោះឆ្នោត ដែលបានទទួលមរណភាព ឬផ្លាស់ប្ដូរទីលំនៅចេញក្រៅឃុំ សង្កាត់ ឬគ្មានទីលំ នៅក្នុងឃុំ សង្កាត់ ហើយមានឈ្មោះស្ទួន ក្នុងឃុំ សង្កាត់ និងអ្នកដែលត្រូវបានដកហូតសិទ្ធិ បោះឆ្នោតជាបណ្ដោះអាសន្ន បញ្ជូនទៅក្នុងបញ្ជីរបស់ស្មៀន ឃុំ សង្កាត់ ដោយភ្ជាប់ ឯកសារ សំអាង សម្រាប់ដាក់ជូនក្រុមប្រឹក្សាឃុំ សង្កាត់ពិនិត្យសម្រេចលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ក្នុងអំឡុងពេល នៃការពិនិត្យ បញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចំាឆ្នំា។
ឯកឧត្តម អ៊ឹម សួស្ដី បានស្នើឱ្យមេភូមិ និងមន្ដ្រីប៉ុសិ៍្ដនគរបាលរដ្ឋាបាលឃុំ សង្កាត់ដែលចុះ ទៅអនុវត្ដផ្ទាល់ក្នុងការស្រង់ឈ្មោះអ្នកបោះ ឆ្នោត ដើម្បីលុបចេញពីបញ្ជីបោះឆ្នោត ត្រូវឈរលើ ស្មារតីអព្យាក្រឹត និងត្រឹមត្រូវតាមច្បាប់ និងឱ្យបានច្បាស់លាស់ តែប្រសិនបើមាន ករណីបំពាន ត្រូវទទួលទោសតាមច្បាប់ជាធរមាន។
ជាមួយគ្នានេះដែរ លោក ម៉ម់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានស្នើឱ្យក្រុម ប្រឹក្សា ឃុំ សង្កាត់ ស្មៀន ឃុំ សង្កាត់ និងមេភូមិ ត្រូវផ្សព្វផ្សាយ និងបំផុសលើកទឹកចិត្ដ ប្រជាពលរដ្ឋអ្នកបោះឆ្នោតឱ្យទៅពិនិត្យមើលបញ្ជីបោះឆ្នោតដំបូង ដែលបិទផ្សាយនៅសាលាឃុំ សង្កាត់ និងនៅទីប្រជុំជនណាមួយក្នុងឃុំ សង្កាត់ ដើម្បីជួយពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ ឲ្យបាន ត្រឹមត្រូវអំពីឈ្មោះអ្នកបោះឆ្នោត ដែល ត្រូវរក្សាទុក ដែលទើបចុះឈ្មោះថ្មី និងដែលត្រូវបានលុប និងអំពីឈ្មោះ និងទិន្នន័យរបស់អ្នកបោះឆ្នោតដែលបានកែតម្រូវ។
សូមបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត និងផ្ដល់សុពលភាពលើ បញ្ជីបោះឆ្នោតសម្រាប់ឆ្នំា២០១២ គឺចាប់ផ្ដើមនៅ ភូមិ ឃុំ សង្កាត់ ចាប់ថ្ងៃទី ១ ខែកញ្ញា ដល់ថ្ងៃទី ៣១ខែធ្នូ ឆ្នំា២០១២។ ប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត និងមានឈ្មោះនៅក្នុងបញ្ជី ឈ្មោះ បោះឆ្នោតកន្លងមកនៅទូទំាងប្រទេសមានប្រមាណ៩លាននាក់៕ ដោយលោក សួស សំរិត
| Tweet |
|
|
|
|
|
|
|
|||||











