ព្យុះទីហ្វុង Haikui ខិតទៅជិតឆ្នេរសមុទ្រភាគខាងកើតប្រទេសចិន

AKP ភ្នំពេញ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១២—-

មជ្ឈមណ្ឌលឧតុនិយមជាតិ ( NMC )បាននិយាយថា ព្យុះត្រូពិកហៃគួយ ( Hai kui)ដ៏ធ្ងន់ធ្ងរបាន ពង្រឹងកម្លាំងទៅ ជាព្យុះទីហ្វុងមួយ នៅម៉ោង៥ល្ងាចថ្ងៃចន្ទ នៅពេលដែលព្យុះនេះបានចូលទៅជិតតំបន់ ឆ្នេរសមុទ្រខេត្តជេជៀង របស់ប្រទេសចិនភាគខាងកើត ។

NMC បាននិយាយថា នៅពេលដែលពង្រឹងកម្លាំងជាបណ្តើៗនោះ ព្យុះហៃគួយ គេរំពឹងថា នឹង បោកបក់ដល់ដី គោកនៅក្នុងតំបន់ជេជៀងកណ្តាលខាងជើងនៅពាក់កណ្តាលយប់ថ្ងៃអង្គារ ឬព្រឹកថ្ងៃពុធ។

ហៃគួយ ជាព្យុះត្រូពិកទី១១ឆ្នាំនេះ កំពុងធ្វើដំណើរទៅទិសពាយ័ព្យក្នុងល្បឿន២០០គ.ម នៅឯ នាយតំបន់រដ្ឋ បាល អូគីណាវ៉ា ភាគខាងត្បូងបំផុតរបស់ប្រទេសជប៉ុន កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យ ។ ព្យុះនេះបាននាំមកនូវកំសួល និងភ្លៀងធ្លាក់យ៉ាងធ្ងន់ធ្ងរដល់តំបន់ឆ្នេរសមុទ្រមួយចំនួននៃខេត្តជេ ជៀង ។

តាម NMC ឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង នឹងវាយប្រហារតំបន់ជាច្រើននៅក្នុង ប្រទេសចិនភាគខាង ត្បូងចាប់ពីថ្ងៃ អាទិត្យដល់ថ្ងៃអង្គារនៅពេលដែលព្យុះហៃគួយ ខិតជិតដល់ដីគោក ដោយឡែកអាកាស ធាតុមានព្យុះដែល បង្ក ឡើងដោយ ព្យុះទីហ្វុងសៅឡា និងដំរីនោះ និងបន្តធ្វើឲ្យប៉ះពាល់ដល់តំបន់តាមឆ្នេរ សមុទ្ររបស់ប្រទេស ចិន តទៅទៀត ៕

( ប្រភព AVI បកប្រែដោយលោក ប៉ិន មឿន )

    Download PDF

Comments are closed.