អាមេរិក ច្រានចោលការបំពាក់អាវុធដល់ពួកប្រឆាំងស៊ីរី

AKPភ្នំពេញ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១២—–

កាលពីថ្ងៃព្រហស្បតិ៍ សេតវិមានបានច្រានចោលម្តងទៀត ការបំពាក់អាវុធឲ្យពួកប្រឆាំងក្នុងប្រទេសស៊ីរី បន្ទាប់ ពីបេសកជនសន្តិភាព លោក កូហ្វី អាណាន បានប្រកាសការលាលែងរបស់លោក ។

អ្នកនាំពាក្យសេតវិមានលោក ហ្សាយ ការនី បានប្រាប់ពួកអ្នកយកព័ត៌មាន ដែលជិះនៅលើយន្ត ហោះកងទ័ពអា កាស ទៅកាន់ អ័រឡានដូ រដ្ឋហ្ល័ររីដា ថាជំហររបស់យើងមិនបានផ្លាស់ប្តូរទេ ។

លោកបាយនិយាយថា យើងផ្តល់ជំនួយដែលមិនបណ្តាលឲ្យស្លាប់ដល់ពួកប្រឆាំង ។ យើងមិន ជឿថា ការបន្ថែម គ្រឿងសញ្វវុធមួយចំនួន នៅក្នុងប្រទេសស៊ីរី គឺជាអ្វីដែលចាំបាច់ ដើម្បីជួយនាំមកនូវ ការផ្លាស់ប្តូរដោយសន្តិ ភាពមួយនោះទេ ។

លោកបានកត់សម្គាល់ថា ប្រធានាធិបតីអាមេរិកលោក បារ៉ាក់អូបាម៉ា បានសម្តែងការដឹងគុណ ចំពោះឆន្ទៈរបស់ លោក អាណាន ក្នុងការធ្វើជាបេសកជនពិសេសរួម អ.ស.ប – សម្ព័ន្ធអារ៉ាប់ និងចំពោះ កិច្ចខំប្រឹងប្រែងរបស់ លោក ដើម្បីធ្វើឲ្យសម្រេចបាននូវសន្តិភាព និងការផ្លាស់ប្តូរប្រកបដោយសន្តិវិធីមួយ ក្នុងប្រទេសស៊ីរី ។

លោក កានី បានប្រកាសថា ការលាលែងរបស់លោកអាណាន បង្ហាញឲ្យឃើញនូវការវាយប្រហារ ជាបន្តលើប្រជា ជនស៊ីរី ដោយរដ្ឋាភិបាលស៊ីរី ដែលដឹកនាំដោយប្រធានាធិបតីលោក បាសារ អាល់ – អា សាដ ទោះបីជាការសន្យា របស់លោក ដើម្បីគោរពតាមផែនការរបស់លោកអាណានក៏ដោយ ៕

( ប្រភព ស៊ីនហួ , បកប្រែដោយលោក ប៉ិន មឿន ) វាយអត្ថបទៈ សុទ្ធ

    Download PDF

Comments are closed.