ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតី ពិធីប្រឡងប្រាជ្ញាស្តីពីការយល់ ដឹងអាស៊ានថ្នាក់តំបន់លើកទី៥

AKP ភ្នំពេញ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១២ –

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ពិធីប្រឡងប្រាជ្ញាស្តីពីការយល់ដឹងអាស៊ានថ្នាក់តំបន់លើកទី៥ នា ព្រឹកថ្ងៃទី០៣ សីហា ឆ្នាំ២០១២ នៅរាជធានី ភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

ការប្រឡងប្រាជ្ញាស្តីពីការយល់ដឹងអាស៊ានថ្នាក់តំបន់នេះ មានការចូលរួមពីយុវសិស្សនៃ បណ្តាលប្រទេសអាស៊ានទាំង១០ ហើយការ ប្រ ឡងនេះចែកចេញជាពីរផ្នែកគឺ ១-ផ្នែកតាម ប្រទេស៖ មានបីវិញ្ញាសារ វិញ្ញាសារឆ្លើយត្រូវឬខុស វិញ្ញាសារជ្រើសរើស និងវិញ្ញាសារ បំពេញចន្លោះប្រយោគ ដែលធ្វើការប្រឡងនាព្រឹកនេះ រីឯផ្នែកទី២ គឺបេក្ខជនមកពីបណ្តាប្រទេសអាស៊ានទាំងអស់ចូលគ្នា ហើយចែក ជាក្រុម ដែលផ្នែកនេះនឹងធ្វើការប្រឡងនៅ ថ្ងៃទី០៤ សីហា ស្អែកនេះ ។  

រូបថតៈ ហ៊ុន យុទ្ធគុណ

 

 

 

 

 

 

    Download PDF

Comments are closed.