យុវសិស្សហ្វីលីពីន កម្ពុជា និងថៃ ជាប់ចំណាត់ថ្នាក់ខ្ពស់ក្នុងការយល់ដឹងពីអាស៊ាន
AKPភ្នំពេញ ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០១២–
ការប្រលងប្រាជ្ញាយុវសិស្សស្តីពីការយល់ដឹងអាស៊ានលើកទី៥ ផ្នែកតាមប្រទេស បានប្រព្រឹត្ត ទៅក្រោមអធិបតីភាព ឯកឧត្តម ខៀវ កា ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាព្រឹកថ្ងៃ ទី០៣ ខែសីហា ឆ្នាំ២០១២ នៅសាលសន្និសីទចតុមុខក្នុងរាជធានីភ្នំពេញ ដោយហ្វីលីពីន ទទួល បានលេខ១ កម្ពុជាទទួលបានលេខ២ និងថៃទទួលបានលេខ៣ និង។
ការប្រលងប្រាជ្ញាស្តីពីការយល់ដឹងអាស៊ានថ្នាក់តំបន់លើកទី៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយមានការចូលរួមពីយុវសិស្ស នៃបណ្តាល ប្រទេសអាស៊ានទាំង១០ ចែកចេញ ជាពីរផ្នែកគឺ ១-ផ្នែក តាមប្រទេស មានបីវិញ្ញាសារ វិញ្ញាសារឆ្លើយត្រូវឬខុសវិញ្ញាជ្រើសរើស និងវិញ្ញា សារបំពេញ ចន្លោះប្រយោគ ដែលធ្វើការប្រលងរួចហើយ រីឯផ្នែកទី២ គឺយុវសិស្ស ទាំងអស់មកពី បណ្តាប្រទេសអាស៊ានចូលគ្នា ហើយ ចែកជាក្រុម ដែលផ្នែកនេះនឹងធ្វើការប្រលងនៅថ្ងៃទី០៤ ខែ សីហា ស្អែកនេះ។
លោក ហ៊ឹម សួង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការវប្បធម៌ និងព័ត៌មានអាស៊ានកម្ពុជា បានជម្រាបឲ្យដឹង ថា ការប្រលងប្រាជ្ញាស្តីពីការយល់ ដឹងអាស៊ានថ្នាក់ តំបន់នេះ បានប្រារព្ធធ្វើជារៀងរាល់ ២ ឬ៣ឆ្នាំម្តង ដោយជ្រើសរើសយក យុវសិស្ស ដែល ប្រលង ប្រាជ្ញាស្តីពីអាស៊ានថ្នាក់ជាតិជាប់លេខ១ ចំនួន០៣នាក់ ដើម្បីមកចូលរួមប្រលងអាស៊ានថ្នាក់ តំបន់។ លោកបានជម្រាបថា លើកទី១នៅប្រទេសថៃ លើក ទី២នៅប្រទេសព្រុយណេ លើកទី៣ នៅប្រទេសម៉ាឡេស៊ី លើកទី៥នៅប្រទេសហ្វីលីពីន និងលើកទី៥នេះ នៅកម្ពុជា។ លោក ហ៊ឹម សួង បានបញ្ជាក់ថា ការរៀបចំប្រលងប្រាជ្ញា ស្តីពីការយល់ដឹងអាស៊ាននេះ គឺមានសារសំខាន់និងជាមធ្យោបាយ ដែលមានប្រសិទ្ធភាព ក្នុងការស្វែងយល់ពីអ្វីដែលហៅថាអាស៊ាន ហើយមានតួនាទី អ្វីខ្លះ ក្នុងកិច្ចការងារ។ លោក បានបញ្ជាក់ទៀតថា តាមរយៈកម្មវិធីនេះនឹងធ្វើឲ្យមានការចាប់អារម្មណ៍ពីយុវជន សិស្ស និសិ្សត ហើយមានប្រជាប្រិយ៍ភាព មានលក្ខណអប់រំនិងការកម្សាន្តស ប្បាយទៀតផង ជាពិសេសជាងនេះទៅទៀត ក៏ជាការលើកកម្ពស់ការយល់ដឹងពីអាស៊ានឲ្យកាន់តែស៊ីជម្រៅ និងផ្តល់ឱកាសឲ្យយុវសិស្ស បានយល់ពីគ្នាទៅវិញទៅមកកាន់តែមានភាពជិតស្និទ្ធ និងជាលក្ខណមិត្តភាពជាបងប្អូននិងគ្នា។ យើងក៏សង្ឃឹមថា យុវសិស្សទាំងអស់ ដែលបានចូល រួមប្រលង នឹងចូលរួមលើកតម្លៃអាស៊ានឲ្យកាន់តែខ្ពង់ខ្ពស់ និងផ្សារភ្ជាប់ការអភិវឌ្ឍអាស៊ាន ដើម្បីឈានទៅធ្វើការកសាង សហគមអាស៊ានតែមួយក្នុងចក្ខុវិស័យឆ្នាំ២០២០ ។
ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបង្ហាញពីមោទនភាព ដែលកម្ពុជាបានរៀបចំធ្វើ ជាម្ចាស់ផ្ទះនៃកម្មវិធីប្រលងប្រាជ្ញានេះ ដើម្បីបង្ហាញ ពីសមត្ថភាព និងទេពកោសល្យរបស់យុវជនអាស៊ាន ដែលជាទំពាំងស្នងឫស្សី តាមរយៈការប្រកួតប្រជែងល្បងប្រាជ្ញាប្រកបដោយយុត្តិ ធម៌ សប្បាយរីករាយ ពីសំណាក់យុវជននៃបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ ។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ការចូលរួមប្រកួត ប្រជែងរបស់យុវជនអាស៊ានទាំងអស់នាឱកាសនេះ ទោះបីជាឈ្នះ ឬចាញ់ក៏ដោយ តែវាជាកិត្តិយសមួយសម្រាប់អាស៊ានទាំងមូល ហើយ យុវជនទាំងអស់ត្រូវយល់ថា ការប្រលងនេះជាល្បែងកម្សាន្តមួយ ដែលនាំយកនូវការយល់ដឹងយ៉ាងធំធេងពីអាស៊ាន និងប្រទេស ជាសមា ជិកនីមួយៗអំពីវប្បធម៌ ប្រពៃណី ទេសចរណ៍ប្រវត្តិសាស្រ្ត សិល្បៈ ក៏ដូចជាការអភិវឌ្ឍ សង្គមជាដើម។ លោករដ្ឋមន្រ្តីបានជម្រាបថា កម្មវិ ធីប្រលងប្រាជ្ញាស្តីពីការយល់ដឹងអាស៊ានថ្នាក់ តំបន់ លើកទី៥នេះ នឹងត្រូវចាក់ផ្សាយឡើងវិញនៅតាមកញ្ចក់ទូរទស្សន៍ នៅថ្ងៃទី០៨ ខែ សីហា ខាងមុខនេះ នៅតាមបណ្តាប្រទេសអាស៊ានទាំងអស់ ដើម្បីជាការចូលរួមលើកទឹកចិត្តដល់យុវជន និងជាការចូលរួមអបអរសាទរ ខួប អនុស្សាវរីយ៍លើកទី៤៥ របស់អាស៊ាន ហើយក៏សម្រាប់ឲ្យ ទស្សនិកជនទស្សនាផងដែរ៕ ដោយលោក ហ៊ុន យុទ្ធគុណ
| Tweet |
|
|
|
|
|
|
|
|||||











