កិច្ចប្រជុំពិភាក្សាអំពីសៀវភៅគោលស្ដីពី នីតិវិធី និងបែបបទត្រួតពិនិត្យហិរញ្ញវត្ថុ សម្រាប់ថវិកាចរន្តថ្នាក់ជាតិ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១២ –

ក្រសួងហិរញ្ញវត្ថុ និងសេដ្ឋកិច្ចបានបើកកិច្ចប្រជុំពិភាក្សាអំពីសៀវភៅគោលស្ដីពី នីតិវិធី និងបែបបទ ត្រួតពិនិត្យហិរញ្ញវត្ថុ សម្រាប់ថវិកាចរន្តថ្នាក់ជាតិ ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម អគ្គលេខាធិការ វង្សី វិស្សុត កាលពីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១២

នៅភ្នំពេញ ដោយមានមន្ត្រីមកពីគ្រប់ស្ថាប័នពាក់ព័ន្ធ ចូលរួម។

នាឱកាសនោះ ឯកឧត្តម វង្សី វិស្សុតបានមានប្រសាសន៍ថាសៀវភៅនេះចងក្រងឡើងសម្រាប់ជា ក្របខ័ណ្ឌរួមដល់ ប្រតិបត្តិករចំណាយថវិកាក្រសួង ស្ថាប័ននិងអង្គភាពសាធារណៈប្រហាក់ប្រហែល យកទៅអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់។

រូបថតៈ ជ័យ ភូមិពល

    Download PDF

Comments are closed.