ឯកឧត្តម ឡោក ហ៊ួរ ប្រគេនទៀនវស្សាចំនួន ១៣វត្ត ក្នុងស្រុកសង្កែ

AKP ខេត្តបាត់ដំបង ថ្ងៃទី០៣  ខែសីហា ឆ្នាំ២០១២—
 ឯកឧត្តម ឡោក ហ៊ួរ ទីប្រឹក្សាសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភានៃព្រះ រាជាណាចក្រ កម្ពុជា បាននាំយកទៀនព្រះវស្សា និងទេយ្យវត្ថុមួយចំនួនទៅវេរប្រគេនដល់ព្រះសង្ឃគង់ចាំ ព្រះវស្សា អស់ត្រី មាស ក្នុងខណ្ឌសីមាវត្តចំនួន ១៣ ក្នុងភូមិនរា ឃុំអូរដំបង១ និងឃុំវត្តតាមឹម ស្ថិតក្នុង បរិវេណវត្តបាឡាត់។

 ក្នុងវត្តនីមួយៗទទួលបានទៀនវស្សា១គូ អង្ករ៥០គ.ក្រ  ប្រេងម៉ាស៊ូត១០លីត្រ ថវិកាចំនួន១០០.០០០ រៀល និងគ្រឿងឧបភោគបរិភោគ ជាច្រើនមុខទៀត។
 មានប្រសាសន៍សំណេះសំណាលជាមួយពុទ្ធបរិស័ទ និងប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តម ឡោក ហ៊ួរ បានពាំនាំសេចក្តីនឹករលឹកពីសម្តេចទាំងបី ចំពោះប្រជាជនដែលបានគាំទ្រដល់គណបក្សប្រជា ជនកម្ពុជា ក្នុងការបោះឆ្នោតកន្លងមកទទួលបានលទ្ធផលច្រើនឥតគណនា និងសង្ឃឹមថា ប្រជាជនយើង ពិតជាគាំ ទ្រ គណបក្សប្រជាជនកម្ពុជា បន្តទៀតជាពុំខានឡើយ។ គួរបញ្ជាក់ថា នៅព្រឹកថ្ងៃដដែលនោះដែរ ឯកឧត្តម ឡោក ហ៊ួរ បានអញ្ជើញចុះពិនិត្យមើល ការស្តារប្រឡាយនៅឃុំកំពង់ព្រៀង ស្រុកសង្កែ ដែល បានតភ្ជាប់ពីប្រឡាយ កង្ហតដែលជាប្រឡាយមេយ៉ាងធំនៅស្រុកបាណន់ ជាគម្រោងរបស់រាជរដ្ឋាភិបាល និងសាងសង់ដោយ ក្រុមហ៊ុនចិន។
 លោក ឡុង ផល្គុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានឱ្យដឹងថា ប្រឡាយ នេះប្រវែង៧គ.ម តាមរយៈឯកឧត្តម ឡោក ហ៊ួរ និងប្រជាពលរដ្ឋចំនួន១៥០គ្រួសារ បានលើកសំណើ ទៅក្រសួងធនធានទឹក និងឧតុនិយម ដោយក្រសួងបានឆ្លើយតបជាជាវិជ្ជមាន។

 លោក ឡុង ផល្គុណ ឱ្យដឹងទៀតថា ប្រឡាយនេះអាចស្រោចស្រពលើផ្ទៃដីជាង ៤.០០០ហិកតា អាចធ្វើស្រែបាន ទាំងរដូវប្រាំង រដូវវស្សា ពិសេសស្រូវប្រដេញទឹក និងអាចទទួលផលបានក្នុង ១ហិកតា ពី៤តោន ទៅ៥តោន៕ 

ដោយលោក ឡេង ហុក

    Download PDF

Comments are closed.