ឯកឧត្តម គាត ឈន់ទទួលជួបឯកអគ្គរដ្ឋទូតអាមេរិក

AKP ភ្នំពេញ ភ្នំពេញ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១២ –

ឧបនាយករដ្ឋមន្រ្តីកម្ពុជា ឯកឧត្តម គាត ឈន់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអនុញ្ញាត្តឲ្យឯកឧត្តម William E. Todd  ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១២ នៅភ្នំពេញ ។

នៅក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានបញ្ចេញយោបល់ពាក់ព័ន្ធទៅនឹងការគ្រប់គ្រង ហិរញ្ញវត្ថុក៏ដូចជាសេវាសាធារណៈ និងបង្ហាញពីបទពិសោធន៍ លើវិស័យជាច្រើនទៀតក្នុងការពង្រឹង ផ្នែកចំណូល និងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ដែលសហរដ្ឋអាមេរិក ធ្លាប់បានអនុវត្តកន្លងមក ។

ជាការឆ្លើយតប ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា កម្ពុជាកំពុងតែខិតខំកែទម្រង់ លើគ្រប់វិស័យដើម្បីកសាង មូលដ្ឋានគ្រឹះឲ្យមានការរីកចំរើនទៅថ្ងៃអនាគត ហើយមូលដ្ឋានគ្រឹះនេះ នៅឆ្នាំ២០៣០ នឹងធ្វើឲ្យកម្ពុជាចេញផុតពីការទទួលជំនួយ និងមានចំណូលខ្ពស់ ។

រូបថតៈ ហ៊ុន យុទ្ធគុណ

 

 

 

 

 

    Download PDF

Comments are closed.