វាយប្រហារដោយគ្រាប់បែកបង្កប់ក្នុងរថយន្តនៅក្រុងបាកដាត ស្លាប់១២នាក់ របួស២៧នាក់
AKPភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១២——
ប្រភពក្រសួងមហាផ្ទៃមួយបាននិយាយថា ការស្លាប់ និង របួសពីការវាយប្រហារដោយគ្រាប់បែក បង្កប់ក្នុងរថយន្ត ពីរលើក ដែលរួមមានមួយលើកវាយប្រហារអត្តឃាតផងនៅកណ្តាលក្រុងបាកដាត កាល ពីថ្ងៃអង្គារ បានធ្វើឲ្យ មនុស្ស១២នាក់ស្លាប់ និង២៧នាក់របួស ។
ប្រភពនោះបានប្រាប់ស៊ីនហួជាអនាមិកថា របាយការណ៍ថ្មីរបស់យើងបាននិយាយថា មនុស្ស សរុប១២នាក់ស្លាប់ និង២៧នាក់របួស ពីការវាយប្រហារដោយគ្រាប់បែកបង្កប់ក្នុងរថយន្កចំនួន២លើក នៅកណ្តាលក្រុងបាកដាត ។
ប្រភពនោះបាននិយាថា ឧប្បត្តិហេតុនោះបានកើតឡើងនៅពេលរសៀល នៅពេលដែលអ្នកដាក់ គ្រាប់បែកអត្ត ឃាតម្នាក់បានបើករថយន្តដែលដាក់គ្រឿងផ្ទុះ ហើយបំផ្ទុះឡើងនៅឯទីបញ្ជាការប៉ូលីស មួយនៅក្នុងសង្កាត់ អែល វីយ៉ា ជាផ្នែកនៃសង្កាត់ ការ៉ាដា កណ្តាលក្រុងបាកដាត ។
ប្រភពបាននិយាយបន្ថែមថា គ្រាប់បែកបង្កប់ក្នុងរថយន្តមួយគ្រឿងទៀតត្រូវបានគេធ្វើឲ្យផ្ទុះឡើង ស្ទើរតែដំណាល គ្នានៅក្បែរភោជនីយដ្ឋានមួយចំនួននៅ អានឌូឡូស ក្បែរសង្កាត់ការ៉ាដា ។
កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ បានបិទតំបន់នោះនៅពេលដែលរថយន្តដឹកអ្នករបួស និងរថយន្តស៊ីវិល បានជម្លៀស ជនរងគ្រោះទៅកាន់មន្ទីរពេទ្យ នៅក្បែរខាងព្រមទាំងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ៕
( ប្រភព ស៊ីនហួ ,បកប្រែដោយ លោក ប៉ិន មឿន) វាយអត្ថបទៈ សុទ្ធ
| Tweet |
|
|
|
|
|
|
|
|||||











