ស៊ីរី និយាយថា ក្រុមប្រឆាំងមិនគោរពផែនការលោក អាណាន ទេ

AKP ភ្នំពេញ ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១២——

រដ្ឋមន្រ្តីការបរទេសស៊ីរី ដែលកំពុងធ្វើទស្សនកិច្ចនៅក្រុងតេអេរ៉ង់ លោក វ៉ាលីត អាល់-ម៉ូលឡេម បាននិយាយ កាលពីថ្ងៃអាទិត្យថា ក្រុមប្រឆាំងដែលប្រដាប់ដោយអាវុធ មិនបានគោរពនូវកាតព្វកិច្ចរបស់ ខ្លួនក្នុងការអនុវត្ត ទៅតាមផែនការសន្តិភាព របស់បេសកជនសម្ព័ន្ធអារ៉ាប់-អ.ស.បប្រចាំប្រទេសស៊ីរីលោក កូហ្វី អាណាន ទេ ។

លោក អាល់-ម៉ូលឡេម បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទកាសែតរួមគ្នាមួយ ជា មួយរដ្ឋមន្រ្តីការ បរទេសអ៊ីរ៉ង់ លោក អាលី- អាបាហ្សាឡេហ៊ី ក្នុងទីក្រុងតេអេរ៉ង់ ។

លោក ម៉ូល ឡេម បាននិយាយបន្ថែមថា មហាអំណាចក្នុងតំបន់ដែលគាំទ្រពួកប្រឆាំង មិនគោរព ទៅនឹងផែន ការនេះទេ ដែលបណ្តាលឲ្យអំពើហិង្សាកើនឡើងនៅក្នុងប្រទេសស៊ីរី ៕

( ប្រភពស៊ីនហួ, បកប្រែដោយលោក មាស សំអុល ) វាយអត្ថបទៈ ធន

    Download PDF

Comments are closed.