សភាអ៊ីរ៉ង់ សម្តែងការគាំទ្រដល់ប្រទេសស៊ីរី
AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១២——
ទូរទស្សន៍ Press TV រាយការណ៍ពីថ្ងៃអាទិត្យថា ភាគច្រើននៃសមាជិកសភាអ៊ីរ៉ង់ បានសម្តែងការ គាំទ្រដល់រដ្ឋា ភិបាល និង ប្រទេសស៊ីរី ។
សេចក្តីរាយការណ៍បាននិយាយថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្សាយដោយសមាជិក សភា២៤៥រូប កាលពីថ្ងៃអាទិត្យសមាជិកសភាស៊ីរី ហើយនឹងដំណោះស្រាយតាមលទ្ធិប្រជាធិបតេយ្យ ណាមួយ ដែលនឹងជំរុញ ឲ្យមានការចូលរួមរបស់សាធារណជននៅក្នុងអារ៉ាប់នេះ ព្រមទាំងបានអំពាវនាវ ដល់ប្រទេស និង រដ្ឋាភិបាលស៊ី រីឲ្យកាត់ដៃពួកអ្នកចូលជ្រៀតជ្រែក ។
សមាជិកសភាទាំងនោះ បានសម្តែងនូវការពេញចិត្តរបស់ខ្លួនដែលថា អន្តរាគមន៍ និងការរួមគំនិត ក្បត់របស់ បរទេស ដែលបង្កើតឡើងដោយអាមេរិក អ៊ីស្រាអែល ព្រមទាំងមហាអំណាចលោកខាងលិច ប្រឆាំងនឹងប្រ ទេសស៊ីរី ក៏ដូចជាដោយបណ្តារដ្ឋក្នុងតំបន់មួយចំនួន សម្រាប់ក្រុមភេរវជនជ្រុលនិយមនៅ ក្នុងប្រទេសបាន បញ្ចប់ទៅដោយបរាជ័យនោះ ។
ពួកសមាជិកសភាបាននិយាយថា ការចូលជ្រៀតជ្រែកបែបនេះ គឺសំដៅគាំទ្រដល់ប្រទេសអ៊ីស្រា អែល ។ រដ្ឋ មន្រ្តីការបរទេសស៊ីរី លោក វ៉ាលីដ អាល់-មួលឡេម បាននិយាយនៅក្រុងតែអេរ៉ង់ ពីថ្ងៃអាទិត្យ ថា នៅក្នុងកិច្ច ចរចាជាមួយពួកមន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់ ៕
( ប្រភពស៊ីនហួ, បកប្រែដោយលោក ប៉ិន មឿន ) វាយអត្ថបទៈ ធន
| Tweet |
|
|
|
|
|
|
|
|||||











