វេសបែង នឹងធ្វើជាម្ចាស់ផ្ទះសន្និសីទសម្រាប់កិច្ចប្រជុំកំពូលចលនាមិនចូលបក្សសម្ព័ន្ធ

AKPភ្នំពេញ ថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០១២—–

មន្ត្រីប៉ាឡេស្ទីនមួយរូបបាននិយាយពីថ្ងៃអង្គារថា ទីក្រុងរ៉ាម៉ាឡា របស់ប៉ាឡេស្ទី នឹងធ្វើជាម្ចាស់ផ្ទះ សន្និសីទចល នាមិនចូលបក្សសម្ព័ន្ធ ដែលត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអន្តរជាតិ ដែលនឹងត្រូវធ្វើ ក្នុងប្រទេសអ៊ីរ៉ង់ នៅខែខាងមុខនេះ ។

 

រដ្ឋមន្ត្រីការបរទេសរបស់អាជ្ញាធរជាតិប៉ាឡេស្ទីន( PNA ) លោក រីយ៉ដអាល-ម៉ាលីគី បានប្រកាស ថា កិច្ចប្រជុំនេះ នឹងត្រូវធ្វើនៅថ្ងៃទី៥ខែសីហា ហើយនឹងត្រូវបានចូលរួម ហើយរដ្ឋមន្ត្រីការបរទេស នៃ សមាជិកចលនា មិនចូល បក្សសម្ព័ន្ធភាគច្រើន ។

លោក ម៉ាលីគី បាននិយាយបន្ថែមថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីរៀបចំសេចក្តីថ្លែង ការណ៍សម្រាប់កិច្ច ប្រជុំកំពូលចលនាមិនចូលបក្សសម្ព័ន្ធ ដែលត្រូវបានធ្វើជាម្ចាស់ផ្ទះដោយប្រទេសអ៊ីរ៉ង់ ពីថ្ងៃទី៣០ ដល់៣១ ខែ សីហា ។

សេចក្តីថ្លែងការណ៍នេះ នឹងត្រូវបានគេប្រើធ្វើជាចំណុចនិយាយយោង មួយសម្រាប់ប្រទេសជាសមាជិក ចំពោះ បុព្វហេតុប៉ាឡេស្ទីន ។

លោកអាល់ – ម៉ាលីគី បាននិយាយបន្ថែមថា ការធ្វើកិច្ចប្រជុំនៅទីក្រុងរ៉ាម៉ាឡានេះ គឺជាការគាំទ្រ មួយសម្រាប់ ប្រជាជនប៉ាឡេស្ទីន ព្រមទាំងបុព្វហេតុរបស់ពួកគេ ។

ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាមូដ អាប់បាស បានទទួលយកការអញ្ជើញឲ្យចូលរួមកិច្ចប្រជុំ កំពូលអន្តរ ជាតិនេះ ៕ ( ប្រភពNNT, បកប្រែដោយលោក ប៉ិន មឿន ) វាយអត្ថបទៈ ញ៉ន

    Download PDF

Comments are closed.