បទវិចារណកថា តើរដ្ឋាភិបាលពិតជាបិទសិទិ្ធសេរីភាព ចំពោះគណបក្សប្រឆាំងមែនឬ?

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១២—
មន្រ្តីរបស់គណបក្ស សម រង្ស៊ី និងគណបក្សសិទិ្ធមនុស្សតែងតែទន្ទេញចាំយ៉ាងរត់មាត់យកមក ឃោសនា

នៅគ្រប់ច្រកល្ហកថាប្រទេសកម្ពុជាសព្វថ្ងៃបិទសិទិ្ធសេរីភាព តើការលើកយកមកឃោសនា របស់មន្រ្តី នៃ គណបក្សប្រឆាំងទាំងនោះពិតឬទេ? ខ្ញុំជាស្មេរសូមលើយកសកម្មភាពរបស់មន្រ្តីគណបក្ស ប្រឆាំងទាំងពីរ នេះមកបង្ហាញជូនសារធារណៈជនឲ្យបានដឹងថា កាលពីថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១២ គណ បក្សទាំងពីរបានធ្វើ សកម្មភាពរួមគ្នានៅឃុំ អម្ពិលតាពក ស្រុកអូរាំងឪ និងឃុំល្វាស្រុកព្រៃឈរ ខេត្តកំពង់ ចាម និងថ្ងៃទី២៥ខែ កក្កដា ពួកគេទៅខេត្តព្រៃវែង នឹងថ្ងៃទី២៧ ពួកគេនឹងទៅខេត្តបាត់ដំបង នឹងមាន គម្រោងទៅខេត្តផ្សេងៗទៀតពេញផ្ទៃប្រទេសបើយោងតាមតាមកម្មវីធីសំឡេងសិទ្ធិមនុស្ស និងកម្មវិធីពន្លឺ ភ្លើងទានរបស់គណបក្សទាំងពីរប្រកាសឲ្យដឹង។ ការលើកយកសកម្មភាពមួយចំនួនរបស់មន្រ្តីគណបក្សប្រឆាំងទាំងពីរ មកបង្ហាញបងប្អូន និងសា ធារណៈជនឲ្យដឹងក្នុងគោលបំណងចូលរួមវិភាគ និងពិចារណាទាំងអស់គ្នាថាតើការលើកឡើងរបស់ គណបក្ស ប្រឆាំងទាំងនោះវាពិតដែរឬទេ?ដែលនិយាយថា កម្ពុជាបិទសិទ្ធិសេរីភាពបញ្ចេញមតិនោះ ហាក់ ដូចជាមិនពិត ទាល់តែសោះ ពីព្រោះដូចបងប្អូនបានដឹងហើយថាសកម្មភាពរបស់គណបក្សប្រឆាំង ចុះ ឃោសនាគ្រប់ពេល គ្រប់ច្រកល្ហក ហើយរិះគន់មកលើរាជរដ្ឋាភិបាល និងប្រមុខរដ្ឋាភិបាលមិនលោះ ពេល ហើយម្យ៉ាងវិញ ទៀត សកម្មភាពទាំងនោះពួកគេបានយកមកផ្សព្វផ្សាយតាមវិទ្យុសំបុកឃ្មុំ នៃកម្មវិធី នៃគណបក្សនីមួយៗ រហូតបន្តរផ្សាយទៅគ្រប់ខេត្តក្រុងរាជធានីរៀងរាល់ថ្ងៃ និងមានពេលខ្លះមានវិទ្យុ បរទេសផ្សាយជាខេមរៈភាសារជួយបន្ទរបំប៉ោងព័ត៌មាន និងសភាពការណ៏ ចំណុចនេះសួរថាមានសេរី ភាពដែរឬទេ?

រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំនៃគណបក្សប្រជាជនកម្ពុជា (CPP) បានប្រកាន់យកតាមរដ្ឋ ធម្មនុញ្ញា និងលទិ្ធប្រជាធិបតេយ្យពហុបក្ស ដែលបានផ្តល់សិទិ្ធដល់ប្រជាពលរដ្ឋយ៉ាងទូលំទូលាយ ក្នុង ការចូលរួម សកម្មភាព ជាមួយ និងអង្គការសមាគម ឬសហជីព ហើយក៏បានផ្តល់សទិ្ធក្នុងការបង្កើត អង្គការសមាគម សហជីព ផងដែរ។ ម្យ៉ាងវិញទៀតក៏ធ្លាប់បានសារព័ត៌មានឥតព្រំដែនបានវាយតម្លៃថា ប្រទេសកម្ពុជាជាប្រទេស មានសេរីភាពសារពត៌មានខ្ពស់ជាងគេ ។

ជារួមការលើកឡើងរបស់គណបក្សប្រឆាំងដែលថាបិទសទិ្ធសេរីភាពនោះមិនពិតឡើយ៕ដោយរួមជាតិ (អត្ថបទខាងលើនេះ ជាទស្សនផ្ទាល់របស់អ្នកនិពន្ធ វាពុំបានឆ្លុះបញ្ចាំងពីទស្សនរបស់រាជរដ្ឋាភិបាល ឡើយ)

    Download PDF

Comments are closed.