ពិធីដង្ហែទៀនព្រះវស្សាព្រះរាជទ្រព្យទៅវេរប្រគេនព្រះសង្ឃ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ –

ក្បួនដង្ហែទៀនព្រះវស្សាព្រះរាជទ្រព្យបានចេញពីព្រះបរមរាជវាំង ឆ្ពោះទៅកាន់វត្តឧណ្ណាលោម វត្តភ្នំដូនពេញ វត្តបទុមវត្តី បានប្រព្រឹត្តឡើងកាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១២ នៅភ្នំពេញ ក្រោមកិច្ចដឹក នាំរបស់សម្តេច ចៅហ្វាវាំង គង់ សំអុល

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និង សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្យ ឧត្តមទីប្រឹក្សាព្រះមហាក្សត្រ ដែលជា ព្រះរាជតំណាងរបស់ព្រះករុណា ព្រះ បាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

រូបថតៈ ព្រះបរមរាជវាំង

    Download PDF

Comments are closed.