សិក្ខាសាលាស្ដីពីការរៀបចំផែនការរបស់ក្រុមការងារនៃលេខាធិការដ្ឋានជាតិ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ –
សិក្ខាសាលាស្ដីពីការរៀបចំផែនការរបស់ក្រុមការងារនៃលេខាធិការដ្ឋានជាតិ ប.ជ.រ.ព.ភ បានប្រព្រឹត្តទៅក្រោមការរៀបចំ របស់ក្រុមការងារទាំងប្រាំមួយនៃលេខាធិការដ្ឋានជាតិ សហការជាមួយគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការធ្វើអាជីវកម្មពលកម្មលើមនុស្ស និងពលកម្មផ្លូវភេទលើ ស្ត្រី និងកុមារ ដោយមានការជួយឧបត្ថម្ភពីអង្គការ USAID និង WINROCK កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១២ នៅភ្នំពេញ ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
នាឱកាសនោះលោកជំទាវ ជូ ប៊ុនអេង បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកបានធ្វើការវាយតម្លៃ ប្រទេសកម្ពុជាជាប់ ចំណាត់ថ្នាក់លេខ២ នៅក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
រូបថតៈ ប៉ាល់ សុង
| Tweet |
|
|
|
|
|
|
|
|||||













