យ៉េនឌ័រក្នុងវិស័យព្រៃឈើត្រូវបានលើកមកពិភាក្សាថ្នាក់ជាតិ
AKP ភ្នំពេញ ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១២–
ក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីយ៉េនឌ័រក្នុងវិស័យព្រៃឈើ និងយន្តការរ៉េដ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ក្នុងរាជធានី នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០១២ លោកជំទាវ ប្រាក់ ច័ន្ទណួយ អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី មានប្រសាសន៍ថា រាជរដ្ឋាភិបាល កំពុងតែបានយកចិត្តទុក ដាក់យ៉ាងខ្លាំងក្នុងការបញ្ជ្រាបយ៉េនឌ័រក្នុងវិស័យព្រៃឈើ ដោយផ្តោតសំខាន់ទៅលើសហគម ន៍ព្រៃឈើ ដូចមានចែងក្នុងយុទ្ធសាស្រ្តចតុ កោណដំណាក់កាលទី១ និងទីពីររបស់រដ្ឋាភិបាលដែល បានចាត់ទុកថា ស្រ្តីគឺជាឆ្អឹងខ្នង នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។
លោកជំទាវបញ្ជាក់ថា នៅក្នុងវិស័យព្រៃឈើវិញ គឺរដ្ឋបាលព្រៃឈើ ក៏បានបញ្ចួល និងដាក់ ឱ្យដំណើរការនូវផែនការ យុទ្ធសាស្រ្តបញ្ជាប យ៉េនឌ័រក្នុង វិស័យព្រៃឈើដែលមានគោលបំណងបី សំខាន់ៗ គឺ ការបង្កើនការ យល់ដឹងរបស់ស្រ្តី និងការចូលរួមរបស់ស្រ្តី ក្នុងការចូលរួមក្នុងវិស័យព្រៃឈើដល់គ្រប់មន្ត្រីព្រៃឈើ ទី២ បញ្ចូលទិន្ន័យស្ថិតិតាមភេទទៅក្នុងកម្មវិធីនានាក្នុងវិស័យព្រៃឈើ និងទី៣បង្កើនសមត្ថភាព ស្រ្តី ដែលមានសមត្ថភាពសមស្រប ក្នុងតួនាទីគ្រប់គ្រង និងស្រ្តីនៅជនបទដែលបម្រើសេវា និងអ្នកដែល ចូលរួមថែរក្សាព្រៃឈើ។
ទោះជាមានការបញ្ជ្របយ៉េនឌ័ររបស់រដ្ឋាភិបាលយ៉ាងនេះក្តី ក៏លោកស្រីច័ន្ទណេត តំណាងអង្គការស្ត្រីទទួលបន្ទុកវិស័យកសិកម្ម និងការ គ្រប់គ្រងធនធានធម្មជាតិ (Women Organizing for Change in Agriculture & Natural Resource Management = WOCAN) ដែលធ្វើ ការទាក់ទងទៅនឹងវិស័យព្រៃឈើបានឱ្យដឹងថា ស្រ្តីមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមថែរក្សាព្រៃឈើ ប៉ុន្តែ ស្រ្តីនៅកម្ពុជា ភាគច្រើនមិនត្រូវបានគេឱ្យតម្លៃក្នុងការចូលក្នុងវិស័យព្រៃឈើឡើយ ព្រោះតែស្ត្រីមិន មានភាពក្លាហានក្នុងការឃ្លាំមើល និងរាយការណ៍ពីបទល្មើស ព្រៃឈើ ជាក់ស្តែងមន្ត្រីរដ្ឋបាល ព្រៃឈើ គឺមានសូវមានសមាសភាពស្រ្តីធ្វើការក្នុងវិស័យនេះទេ។ ក្នុងនោះដែរ ស្ត្រីភាគច្រើនមិនត្រូវបាន គេអញ្ជើញឱ្យចូលរួមក្នុងការអភិវឌ្ឍព្រៃឈើ និងនៅមានឧបសគ្គជាច្រើនទៀត ដែលនាំឱ្យស្រ្តីមិនឱកាសចូលរួមក្នុងវិស័យនេះ ដូចជាស្ត្រីមានភាពរវល់ច្រើនក្នុងជីវភាពគ្រួសារ។
លោកស្រី មានប្រសាសន៍ថា វិធីដែលល្អនោះ គឺអ្នកពាក់ព័ន្ធទាំងអស់ជាពិសេសបុរស់ដែលជាស្វាមីត្រូវកាត់បន្ថយការងាររបស់គាត់ដើម្បី ឱ្យស្ត្រីជាប្រព័ន្ធមានពេលវេលាដាំដើមឈើ និង ថែរក្សាព្រៃឈើក្នុងសហគមឱ្យបានគង់វង្ស។
លោកស្រ្តី វង្ស សុផាន់ណា ប្រធានក្រុមការងារយ៉េនឌ័រ នៃរដ្ឋបាលព្រៃឈើបានមាន ទទួលស្គាល់ថា គឺពិតជានៅមានចំណុចខ្វះខាតជា ច្រើនទៀត សម្រាប់ស្ត្រីក្នុងវិស័យព្រៃឈើពិតមែន ដូចជា ស្ត្រីចូលរួមក្នុងវិស័យព្រៃឈើមានចំនួនតិច ជាក់ស្តែង ស្ត្រីដែលធ្វើការនៅរដ្ឋបាលព្រៃឈើមានតែ១០ភាគរយនៃស្ត្រីទាំងអស់។ ចំពោះនិស្សិតស្រ្តីដែលកំពុងសិក្សានៅមហាវិទ្យាល័យព្រៃឈើក៏នៅមានតិចដែរ ដោយ ឡែកនៅតាមសហគមន៍ព្រៃឈើរចំនួនស្ត្រីក៏មានតិចជាទីបំផុតបើប្រៀបធៀបជាមួយបុរស។ ប៉ុន្តែដោយមើលឃើញស្ថានភាពបែបនេះ ហើយបាននៅឆ្នាំ ២០០៨រដ្ឋបាលព្រៃឈើបង្កើតនូវគម្រោងចំណេះដឹង និងការបញ្ជ្រប់យ៉ែនឌ័រក្នុងវិស័យព្រៃឈើសម្រាប់ឆ្នាំ ២០១២នេះ គឺផ្តោតសំខាន់លើគោលដៅចំនួន១៣ខេត្ត ដោយបានជ្រើសរើសស្រ្តីចំនួន៤៣៣នាក់។ ការបង្កើតគម្រោងនេះ មានគោលបំណង់ចង់ឱ្យ ស្រ្តីធ្វើការក្នុងវិស័យព្រៃឈើគ្រប់ផ្នែកទាំងអស់ទាំងពីថ្នាក់លើដល់ថ្នាក់ក្រោម៕ ដោយលោក ប៉ាល់ សុង
| Tweet |
|
|
|
|
|
|
|
|||||











