ទីប្រឹក្សាកំពូលរបស់លោក អូបាម៉ា សង្កត់ធ្ងន់លើសម្ព័ន្ធភាពអាមេរិក-ជប៉ុន
AKP ភ្នំពេញ ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១២—–
ទីប្រឹក្សាសន្តិសុខកំពូលរបស់ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា លោក ថូម៉ាស់ ដូនីឡុន កាលពីថ្ងៃ ព្រហស្បតិ៍នេះ បានសង្កត់ធ្ងន់លើសារសំខាន់ជាយុទ្ធសាស្រ្ត នៃសម្ព័ន្ធភាពអាមេរិក-ជប៉ុន នៅ ក្នុងកិច្ចប្រជុំរបស់ លោក ជាមួយពួកមន្រ្តីជាន់ខ្ពស់ជប៉ុន ។
នៅក្នុងទស្សនកិច្ចរយៈពេលមួយថ្ងៃរបស់លោកនៅឯប្រទេសជប៉ុន ដែលសេតវិមានពណ៌នាថា វិជ្ជមាន និងមានប្រ យោជន៍នោះ លោក ដូនីឡុន បានជួបជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក យ៉ូស៊ីកូ ណូដា ហើយនឹងពួកមន្រ្តីជាន់ ខ្ពស់ជប៉ុនដទៃទៀត ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុង វិស័យជាច្រើន ។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក ថូមី វីយេទ័រ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយថា នៅក្នុង កិច្ចប្រជុំរបស់លោក ដូនីឡុន បានគូសបញ្ជាក់នូវសារសំខាន់ជាយុទ្ធសាស្រ្តនៃសម្ព័ន្ធភាព អាមេរិក – ជប៉ុន ហើយនឹងផលប្រយោជន៍ទៅវិញទៅមកនៃការសម្របសម្រួល និងពិគ្រោះយោបល់គ្នា ជាបន្តស្តីពីបញ្ហានយោ បាយ, សេដ្ខកិច្ច និងសន្តិសុខ ។
ជាពិសេសលោក ដូនី ឡុន បានសង្កត់ធ្ងន់លើតម្លៃនៃកិច្ចសហប្រតិបត្តិការ ដែលកំពុងប្រព្រឹត្ត ទៅលើបញ្ហាធ្វើមិន ឲ្យមាននុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ អ៊ីរ៉ង់ និងសន្តិសុខតំបន់ក្នុងអាស៊ី ។
សេចក្តីថ្លែងការណ៍និយាយថា នៅក្នុងកិច្ចប្រជុំរបស់លោក ជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុនលោក កូអ៊ីជីរ៉ូ ជេមបា លោក ដូនីឡុន បានសម្តែងនូវការសាទរចំពោះការគាំទ្ររបស់ជប៉ុន ដល់ប្រទេសអាហ្វហ្គា នីស្ថាន ព្រមទាំងការ រៀបចំប្រកបដោយជោគជ័យរបស់ខ្លួន សន្និសីទពួកអ្នកផ្តល់អំណោយនៅក្រុងតូក្យូ កាលពីដើមខែនេះ ៕
( ប្រភពស៊ីនហួ, បកប្រែដោយលោក ប៉ិន មឿន ) វាយអត្ថបទៈ ធន
| Tweet |
|
|
|
|
|
|
|
|||||











