ទឹកជំនន់សម្លាប់មនុស្ស៨នាក់ និងបំផ្លាញហេដ្ឋារចនសម្ព័ន្ធ នៅប្រទេសឥណ្ឌូណេស៊ី
AKPភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២—–
មន្ត្រីក្នុងតំបន់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទឹកជំនន់នៅខេត្តស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេ ស៊ី ភាគខាងលិច កាលពីល្ងាចថ្ងៃអង្គារបានសម្លាប់មនុស្ស៨នាក់ និង បានបង្កឲ្យមានការបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ ។
មន្ត្រីជាន់ខ្ពស់ លោក អាដេ អេដវ៉ាដ នៅទីភ្នាក់ងារគ្រប់គ្រង និង សម្រាលគ្រោះមហន្តរាយក្នុង តំបន់បាននិយាយ ថា ភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យទន្លេនៅទីក្រុងផាដាង បានហៀរចូលមាត់ច្រាំងនៅវេលា ម៉ោង ៦:៣០ល្ងាចនៅ ថ្ងៃអង្គារ ។
លោកបានប្រាប់ស៊ីនហួ តាមទូរស័ព្ទពីផាដាង រដ្ឋធានីនៃខេត្តស៊ូម៉ាត្រា ភាគខាងលិចថា មនុស្ស ៨នាក់ស្លាប់ នៅក្នុងទឺកជំនន់ ហើយអគារ និង ស្ពានបានដួលរលំ ។
លោកបាននិយាយបន្ថែមទៀតថា លោក អេដវ៉ាដ បានមានប្រសាសន៍ថា ទឹកជំនន់បានបំផ្លាញ យ៉ាងធ្ងន់ធ្ងរ ទៅលើផ្ទះសម្បែងជាង៩០ខ្នង វិហារអ៊ីស្លាមចំនួន១១ ស្ពាន៥ និង គ្លីនិកសុខភាពចំនួន១ ។ អ្នកជួយសង្រ្គោះ មួយចំនួននៅតែជាប់នៅក្នុងតំបន់ទឹកជំនន់នេះ ៕
( ប្រភពស៊ីនហួ , បកប្រែដោយ យ៉ារ៉ូ ) វាយអត្ថបទៈ មុំ ញ៉ន
| Tweet |
|
|
|
|
|
|
|
|||||











