ប្រធានាធិបតីវៀតណាម ធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី ដើម្បីពង្រឹងចំណងទាក់ទងទ្វេភាគី

AKPភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២——

កាសែតNHAN DA ( ប្រជាជន ) បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីវៀត ណាម លោក ទ្រុង តានសាង បានចាកចេញពីប្រទេសពីទីក្រុងហាណូយ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើ ទស្សនកិច្ចជាផ្លូវការ រយៈ ពេល ៥ ថ្ងៃ នៅប្រទេសរុស្ស៊ី តាមការអញ្ជើញរបស់សមភាគីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ។

គេរំពឹងថា ដំណើរទស្សនកិច្ចនេះ ជាដំណើរទស្សនកិច្ចលើកដំបូងដោយលោក សាង នៅក្នុងតំ ណែងរបស់លោក ដើម្បីធ្វើឲ្យភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរប្រសើរឡើង ។ វៀតណាម និង រុស្ស៊ីបានបង្កើតទំនាក់ទំនង ការទូតជាផ្លូវការនៅថ្ងៃទី៣០ ខែមករា ឆ្នាំ១៩៥០ ។ ប្រទេសទាំងពីរបានចុះហត្ថលេខាលើសេចក្តីប្រកាសរួមមួយ ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រ រវាងវៀត ណាម-រុស្ស៊ី នៅខែមិនា ឆ្នាំ២០០១ ។

រយៈពេលជាងមួយឆ្នាំ កិច្ចសហប្រតិបត្តិការទ្វេភាគី បានអភិវឌ្ឍន៍យ៉ាងល្អ ។ ពាណិជ្ជកម្មប្រទេស ទាំងពីរ បាន សម្រេចដល់ទៅ១,៩៨ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១១ និង ៩១៨លានដុល្លារអាមេរិកនៅ៥ខែដំបូង នៃឆ្នាំនេះ ។

ខែមិនា ឆ្នាំ២០១២ រុស្ស៊ីមានគម្រោងចំនួន៧៨ នៅប្រទេសវៀតណាម ជាមួយការវិនិយោគសរុប នៃទឹកប្រាក់ចំនួន៩១៩លានដុល្លារអាមេរិក ។

ការវិនិយោគរបស់ប្រទេសវៀតណាម នៅរុស្ស៊ី បានកើនឡើងយ៉ាងខ្លាំង ពី១០០លានដុល្លារអាមេ រិក នៅឆ្នាំ២០០៨ ដល់ ៧៧៦លានដុល្លារអាមេរិក មកដល់ពេលបច្ចុប្បន្ននេះ ៕

( ប្រភពXINHUA , បកប្រែដោយលោក យ៉ារ៉ូ ) វាយអត្ថបទៈ ដាវី

    Download PDF

Comments are closed.