មេដឹកនាំបក្សវៀតណាមជួបជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី
AKP ភ្នំពេញ ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១២—–
អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម( CPV) លោក ង្វៀន ភូត្រុង បាន ជួបជាមួយ រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ីលោក ម៉ារទី ណាតាឡេហ្គាវ៉ា នៅទីក្រុងហាណូយ កាល ពី ថ្ងៃព្រហស្បតិ៍ ។
ក្នុងអំឡុងកិច្ចប្រជុំនោះ លោក ត្រុង បានសម្តែងការសប្បាយរីករាយរបស់លោក ចំពោះការអភិ វឌ្ឍដ៏ល្អនៃមិត្ត ភាពជាប្រពៃណី រវាងប្រទេសទាំងពីរព្រមទាំងលទ្ធផលនៃកិច្ចប្រជុំលើកទីមួយ នៃគណៈ កម្មការ សម្រាប់សហ ប្រតិបត្តិការទ្វេភាគីរួមវៀតណាម – ឥណ្ឌូណេស៊ី ។
លោក ត្រុង បានស្នើដល់ក្រសួងកិច្ចការបរទេស របស់ប្រទេសទាំងពីរ ឲ្យធ្វើការងារឲ្យបានជិតស្និទ្ធជាមួយ គ្នា ដើម្បីយកមកប្រើប្រាស់ឲ្យបានពេញលេញនូវសក្តានុពលកិច្ចសហប្រតិបត្តិការ ដើម្បីនាំ យកចំណងទាក់ ទងដ៏ ល្អនេះឲ្យឡើងទៅដល់កម្រិតថ្មីមួយ ក្នុងពេលអនាគត ។
ចំពោះលោកវិញ លោករដ្ឋមន្រ្តីឥណ្ឌូណេស៊ី បានជូនដំណើរដល់លោកអគ្គលេខាធិការ អំពីលទ្ធ ផល នៃកិច្ច ប្រជុំជាលើកដំបូង របស់គណៈកម្មការរួមវៀតណាម – ឥណ្ឌូនេស៊ី ដែលក្នុងអំឡុងពេលនោះ ភាគីទាំងពីរបាន ព្រមព្រៀងគ្នាលើវិធានការ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្ប ធម៌ អប់រំ ទ្វេភាគី ។
ពាណិជ្ជកម្មទ្វេភាគីវៀតណាម – ឥណ្ឌូណេស៊ីបានឡើងដល់ ៤,៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០១១ និង ជាង ២,១ពាន់លានដុល្លារ ក្នុងឆមាសទីមួយ ឆ្នាំ ២០១២ ហើយគេរំពឹងថានឹងឡើងដល់ ៥ពាន់លាន ដុល្លារនៅត្រឹមឆ្នាំ២០១៥ ៕
( ប្រភពស៊ីនហួ, បកប្រែដោយលោក ប៉ិន មឿន ) វាយអត្ថបទៈ ធន
| Tweet |
|
|
|
|
|
|
|
|||||











