ពាណិជ្ជកម្មវៀតណាម – ឥណ្ឌាកើនឡើង ១,៨ពាន់លានដុល្លារ
AKPភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០១២—–
នាយកដ្ឋាននាំចូល- នាំចេញរបស់ក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្មវៀតណាមបានប្រកាសឲ្យ ដឹងថា ការ ដោះដូរពាណិជ្ជកម្មរវាងឥណ្ឌា និង វៀតណាមបានកើនឡើង០,៤៥% ចាប់តាំងពីខែមករា ឆ្នាំ ២០១២មក ក្នុងតម្លៃ ជាង១,៨ពាន់លានដុល្លារ ។
ការនាំចេញរបស់ប្រទេសវៀតណាម ទៅកាន់ប្រទេសឥណ្ឌាបានកើនឡើងដល់៧៥៥លានដុល្លារ ពោល គឺកើន ឡើង ២២,៦% និង ការនាំចូលពីប្រទេសឥណ្ឌាមានតម្លៃ ១,០៩ពាន់លានដុល្លារ (-11%) ។
កំណើននៃការនាំចេញដ៏ខ្លាំងបំផុតមួយ គឺទាក់ទងទៅនឹងម៉ាស៊ីន(+៧០,៣%) គ្រឿងបរិក្ខាកុំព្យូទ័រ និង គ្រឿងបរិក្ខា ពត៌មានវិទ្យា (+៩១,២%) កៅស៊ូ (+៣៥៨,៩%) និង គ្រាប់ស្វាយចន្ទី (+៩៧,៦%) ។
ប្រទេសឥណ្ឌាប្រាថ្នាចង់នាំចូលផលិតផលកសិកម្មវៀតណាមដូចជា តែ, កាហ្វេ , ម្រេច, គ្រាប់ ស្វាយចន្ទី និង ផលិតផលអ្វីច្រើនទៀតកៅស៊ូ ។ ក្នុងឆ្នាំ២០១២ ឥណ្ឌាអាចនាំចូលកៅស៊ូវៀតណាម ជិត ៦២.០០០ តោនសម្រាប់ ផលិតសំបកកង់ ។
ដើម្បីពង្រឹងវត្តមានរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា បណ្តាសហគ្រាសវៀតណាមគួរតែយល់ដឹងឲ្យ បានល្អនូវតម្រូវ ការនាពេលបច្ចុប្បន្ន និង ជាទូទៅត្រូវកែលម្អគុណភាព និង ការប្រកួតប្រជែងផលិតផល របស់ខ្លួន ៕
ប្រភព AVI បកប្រែដោយលោក ង៉ែត សូផាត វាយអត្ថបទៈ ធន
| Tweet |
|
|
|
|
|
|
|
|||||











