សន្និសីទកាសែតលើសេចក្តីថ្លែងការណ៍រដ្ឋមន្រ្តីការបរទេសអាស៊ាន ស្តីពី៦ចំនុចជាគោលការណ៍របស់អាស៊ាន លើបញ្ហាសមុទ្រចិនខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១២ –

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីកម្ពុជា ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានធ្វើសន្និសីទ សារព័ត៌មាន ស្តីពីសេចក្តីថ្លែងការណ៍រដ្ឋមន្រ្តីការបរទេសអាស៊ាន ស្តីពី៦ ចំនុចជាគោលការណ៍របស់អាស៊ាន លើបញ្ហាសមុទ្រចិន ខាងត្បូង នារសៀល ថ្ងៃទី២០ កក្កដា ២០១២ នៅភ្នំពេញ ។

៦ចំនុចជាគោលការណ៍របស់អាស៊ាន លើបញ្ហាសមុទ្រចិនខាងត្បូងនោះ មានៈ

១-ការអនុវត្តទាំងស្រុងនូវសេចក្តីប្រកាសពាក់ព័ន្ធនឹងការប្រតិបត្តិនៃភាគីនៅសមុទ្រចិនខាងត្បូង (២០០២ ),

២-គោលការណ៍ណែនាំសម្រាប់ការអនុវត្តសេចក្តីប្រកាសពាក់ព័ន្ធ នឹងការប្រតិបត្តិនៃភាគីនៅសមុទ្រ ចិនខាងត្បូង (២០១១),

៣-សម្រេចឲ្យបានឆាប់នូវក្រមប្រតិបត្តិតំបន់នៅសមុទ្រចិនខាងត្បូង,

៤-គោរពទាំងស្រុងគោលការណ៍នៃច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់ សមុទ្រឆ្នាំ១៩៨២ (UNCLOS) ដែលមានការទទួលស្គាល់ជាសកល,

៥-បន្តរក្សាភាពអត់ធ្មត់ និងការមិនប្រើកម្លាំងនៃគ្រប់ភាគីទាំងអស់,

៦-ការដោះស្រាយវិវាទនេះដោយសន្តិវិធី ស្របទៅតាមគោលការណ៍នៃច្បាប់អន្តរជាតិ រួមទាំងអនុ សញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ដែលមានការទទួលស្គាល់ ជាសកល ។

រូបថតៈ ហ៊ុន យុទ្ធគុណ

    Download PDF

Comments are closed.