អបអរសាទរពិធីកែសម្រួលកងទ័ព ចេញពីតំបន់គ្មានកងទ័ពបណ្តោះអាសន្ននៅតំបន់ប្រាសាទព្រះវិហារ
AKP ភ្នំពេញ ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១២–
តាមគោលនយោបាយឈ្នះឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលស្រ ឡាញ់សន្តិភាព និងចង់មានសហប្រតិ បត្តិការដ៏ល្អជាមួយព្រះរាជាណាចក្រថៃលើគ្រប់វិស័យនោះ រាជរដ្ឋាភិបាលកម្ពុជាបានគាំទ្រទាំង ស្រុង នូវសេចក្តីសម្រេចរបស់តុលាការយុត្តិធម៍អន្តរជាតិក្រុងឡាអេ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ ដែលជាការឆ្លើយតបយ៉ាងពេញទំ ហឹងទៅនឹងការចង់បានរបស់កម្ពុជា ក្នុងការធ្វើឲ្យតំបន់ប្រាសាទ ព្រះវិហារមានសន្តិភាព មានអ្នកសង្កេតការណ៍អាស៊ានចូលមក តំបន់ គ្មានកងទ័ពបណ្តោះអាសន្ន និងមានសកម្មភាពផ្នែកស៊ីវិលជាប្រក្រតី។ ឆ្លៀតឱកាសដ៏ មានតម្លៃ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី ៤៥ វេទិកាតំបន់អាស៊ានលើកទី១៩ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី២ នៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា និងវេទិកាអាស៊ាន-អាមេរិច ដែលជាគំនិតផ្តួចផ្តើមរបស់លោកជំទាវ Hillary Clinton ដោយមានលោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ និងលោកប្រធា នាធិបតី មីយ៉ាន់ម៉ាចូលរួមផងនោះ សម្តេចតេជោសែន និងលោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត់ បានជួបគ្នាកាលពីរសៀលថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ២០១២ នៅទីក្រុងសៀមរាប-អង្គរ ដោយភាគីទាំងពីរបានឯក ភាពគ្នាដោយ សុច្ឆន្ទៈកែសម្រួលកងទ័ព។
ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាគណៈអធិបតីនៃពិធី កែសម្រួលកងទ័ព និងអបអរសាទរ ខួបលើកទី៤ នៃការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិ បេតិកភ័ណ្ឌពិភព លោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ដោយមានតំណាងរាជ រដ្ឋាភិបាល កម្ពុជា សមាជិកសភា និង ព្រឹទ្ធសភា អនុព័ន្ធយោធានៃបណ្តា ស្ថានទូតបរទេសប្រចាំ នៅកម្ពុជា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើន បានចូលរួមពិធីខាងលើ ដែលបាន ប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២ នៅទីបញ្ជាការសន្តិភាព ៥មករា-ព្រះវិហារ។
ការកែសម្រួលកងទ័ពក្នុងជំហានទី១នេះ គឺកែសម្រួលពីបរិវេណជុំវិញប្រាសាទព្រះវិហារ ដែលរួមមាន ផ្សារជណ្តើរនាគ ជណ្តើរបុរាណ ខាងជើង ជណ្តើរបុរាណខាងកើត និង វត្តកែវសិក្ខាគិរីស្វារៈ ដោយកែសម្រួលកងទ័ពចំនួន៤៨៥នាក់ ហើយជំនួសវិញ ដោយនគរបាល ជាតិចំនួន២៥៥នាក់ និងសន្តិសុខអភិរក្សប្រាសាទចំនួន១០០នាក់។ រីឯភាគីថៃវិញ កាសែត The Nation ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២ បានចុះផ្សាយថា រដ្ឋមន្ត្រីក្រសួង ការពារជាតិថៃ ឯកឧត្តម Sukumpol Suwanatat និង ឯកឧត្តមឧត្តមសេនីយ៍ Prayuth Chan Ocha អគ្គ មេបញ្ជាការកងទ័ពថៃ ព្រមទាំងនាយទាហានជាន់ខ្ពស់ថៃ ក៏នឹងធ្វើជាគណៈ អធិបតីក្នុងពិធីដកកងទ័ពជំនួស ដោយនគរបាលជាតិវិញ ដែរ។ នេះឆ្លុះបញ្ចាំងពីសុច្ឆន្ទៈនៃភាគីទាំងពីរ កម្ពុជា-ថៃ ក្នុងការគោរពតាមសេចក្តីសម្រេច របស់តុលាការយុត្តិធម៍អន្តរជាតិទីក្រុងឡាអេ ទាំងអស់គ្នា ដើម្បីឲ្យប្រជាជនខ្មែរ និងថៃ រួមរស់ ដោយសុខសន្តិភាព សុខុដមរម្យនា ដោយសុភមង្គលជាអ្នកជិត ខាងភូមិផងរបងល្អជា មួយ គ្នាដ៏ប្រសើរបំផុត៕
ដោយ ទិត សារុនរ៉េត ទីប្រឹក្សាអមរាជបណ្ឌិត្យសភាកម្ពុជា (ថ្ងៃទី18 ខែកក្កដា ឆ្នាំ2012)
| Tweet |
|
|
|
|
|
|
|
|||||











