អភិបាលខេត្តបាត់ដំបងចុះសួរសុខទុក្ខក្រុមយុវជនស្ម័គ្រចិត្តវាស់វែងដីធ្លី
AKP ខេត្តបាត់ដំបង ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១២—
ឯកឧត្តម ប្រាជ្ញ ច័ន្ទ អភិបាលខេត្ត នៃគណៈអភិបាលខេត្តបាត់ដំបង រួមដំណើរ ដោយប្រធាន អនុប្រធានតាមមន្ទីរស្ថាប័ននានា បានចុះពិ និត្យស្ថានភាពការងារធ្វើប្លង់កម្មសិទ្ធិ ដីធ្លីជូនប្រជាពលរដ្ឋ និងការសាកសួរសុខទុក្ខក្រុមយុវជនស្ម័គ្រចិត្តរបស់សម្តេចតេជោ ហ៊ុន សែន និងក្រុមមន្រ្តីជំនាញរបស់ខេត្តមានទីតាំងនៅចំណុចទួលក្រសាំង ភូមិសេរីមានជ័យ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយនាំយកនូវអំណោយ ជាគ្រឿង ឧបភោគ បរិភោគ មានមី ៥៤កេស និង ថវិកាចំនួន ១លានរៀល ទៅប្រគល់ជូនដល់ក្រុមការងារនេះ ផងដែរ។
តាមការបញ្ជាក់ពីក្រុមការងារបានឱ្យថា សម្រាប់ភូមិទួលក្រសាំងមានផ្ទៃដីសរុប ៣៣៩ ហិកតា មានប្រជាពលរដ្ឋចំនួន ២៤២គ្រួសារ និង មានក្បាលដីសរុប ៤១៣ក្បាលដី ដីលំនៅដ្ឋាន ២០៦ក្បាលដី ដីកសិកម្ម ១៥៨ក្បាលដី ដីទំនាស់ ៩ក្បាល ដីដែលមិនទាន់ដោះស្រាយបាន ដែលទំនាស់ភាគច្រើនដោយសារ ព្រំដី និងគូរក្បាលដីបាន ៣៨២ក្បាលដី ក្នុងនោះមានការលំបាកផងដែរ គឺប្រជាពលរដ្ឋភាគច្រើនខ្វះឯក សារ ដូចជា សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាបណ្ណ អត្រានុកូលដ្ឋាន និងឯកសារបាក់ព័ន្ធ ជាពិសេសពិបាកក្នុងការណាត់ជួប ដោយគាត់ចេញទៅរកស៊ីនៅឆ្ងាយ គោលព្រំដីមិនទាន់រឹងមាំជាដើម។
ឯកឧត្តម ប្រាជ្ញ ច័ន្ទ មានប្រសាសន៍កោតសរសើរដល់ក្រុមការងារទាំងអស់ ដែល បានបំពេញ បេសកកម្មជំនួសឲ្យរាជរដ្ឋាភិបាលទទួល បាននូវជោគជ័យ និងឈានទៅដល់ ការបញ្ចប់នៅភូមិទួលក្រសាំង ហើយរយៈពេលដ៏ខ្លីឬ ថ្ងៃស្អែកនេះនឹងបន្តអនុវត្តន៍នៅភូមិទួលគគីរ ទៀត។
ឯកឧត្តម បានបញ្ជាក់ទៀតថា នៅទូទាំងខេត្តបាត់ដំបងមានក្រុមយុវជនស្ម័គ្រចិត្ត ទាំងអស់ចំនួន ៧ក្រុម ស្មើនឹង ៨៤នាក់ ក្នុងនោះស្រី ចំនួន១២នាក់ និងក្រុមមន្រ្តីជំនាញរបស់មន្ទីរសុរិយោដីខេត្ត មន្ទីរបរិស្ថានខេត្តនិងមន្រ្តីពាក់ព័ន្ធសរុបចំនួន ៨៤នាក់ដូចគ្នា។
ឯកឧត្តម បានផ្តាំផ្ញើដល់ក្រុមការងារទាំងអស់ត្រូវចេះថែទាំសុខភាពរបស់ខ្លួន ឲ្យបាន ល្អ ចៀសវាង ការកើតឡើងជំងឺដង្កាត់ ផ្សេងជាយ ថាហេតុ ។ ឯកឧត្តម បានបញ្ជាក់ទៀតថា ការអនុវត្តការងារនេះត្រូវប្រើប្រាស់រយៈពេល ៦ខែ តែបើធ្វើហើយមុនកំណត់ក្រុមការងារអាច ដកខ្លួនទៅជួយក្រុមការងារផ្សេងៗទៀត ដែលមិនទាន់ហើយ៕ ដោយលោក ឡេង ហុក
| Tweet |
|
|
|
|
|
|
|
|||||











