ធនាគារជាតិ នៃកម្ពុជាបានបង្ហាញពីប្រព័ន្ធការពារហានិភ័យ ក្នុងប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុ
AKP ភ្នំពេញថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១២–
ទេសាភិបាលធនាគារជាតិ នៃកម្ពុជា បានបង្ហាញរបាយការណ៍ឲ្យដឹងថា វិស័យហិរញ្ញ វត្ថុក្នុងប្រទេសអភិវឌ្ឍន៍កំពុងប្រឈមនឹងបញ្ហាធំចំ នួនពីរ ទី១ ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅ តែមានលក្ខណផុយស្រួយដោយសារធនាគារធំៗមួយចំនួន នៅតែមានអនុបាតបំណុលខ្ពស់ ក្នុងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ និងគុណសម្បត្តិទ្រព្យសកម្មស្ថិតនៅក្នុងស្ថានភាពមិនទាន់ រឹងមាំ និងទី២ អតុល្យភាព នៃរចនាសម្ព័ន្ធទ្រង់ ទ្រាយធំដោយសារក្រុមហ៊ុនសារជីវកម្ម និង ប្រជាជននៅតែមានបន្ទុកបំណុលខ្ពស់ វិស័យអចលនទ្រព្យនៅប្រទេសមួយចំនួននៅតែមាន បញ្ហានៅឡើយ និងកំណើនសេដ្ឋកិច្ចពឹងផ្អែកទាំងស្រុងលើការនាំចេញ។
ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅការងារ ឆមាសទី២ ឆ្នាំ២០១២ របស់ធនាគារជាតិ នៃកម្ពុជា កាលពីល្ងាចថ្ងៃទី១៩ ខែកក្កដា នៅធនាគារជាតិ នៃកម្ពុជា ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា បានមានលើកឡើង ថា ដើម្បីដោះស្រាយបញ្ហាប្រឈមជាហានីភ័យទាំងនេះ គឺតម្រូវឲ្យ ធនាគារកណ្ដាល នៃបណ្តាប្រទេសត្រូវកែលម្អក្របខ័ណ្ឌបទប្បញ្ញត្តិ ដើម្បីពង្រឹងការគ្រប់គ្រង គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលមានហានីភ័យជាប្រព័ន្ធឲ្យកាន់តែស៊ីជម្រៅថែមទៀត ហើយបទប្បញ្ញត្តិ ស ម្រាប់គ្រប់គ្រងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលមានហានីភ័យជា ប្រព័ន្ធត្រូវមានលក្ខណស៊ីជម្រៅ និងមានលក្ខណប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវយកចិត្តទុកដាក់ គ្រប់គ្រងដល់បណ្ដាក្រុមហ៊ុនធានារ៉ាប់រ៉ងធំៗផងដែរ។
ឯកឧត្តមទេសាភិបាលបានបញ្ជាក់ថា នៅពេលថ្មីៗនេះ ធនាគារសម្រាប់ការទូទាត់អន្តរជាតិ បានកំណត់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុធំៗ លំដាប់ពិភពលោកដែលមានហានិភ័យជា ប្រព័ន្ធជាប្រព័ន្ធមានចំនួន២៩គ្រឹះស្ថាន ក្នុងនោះនៅអាស៊ីមានមានពីរគឺ Bank of China នៅប្រ ទេសចិន និង Mitsubishi UFJ នៅប្រទេសជប៉ុន។
ឯកឧត្តមទេសាភិបាលបានបន្តថា នៅកម្ពុជា ដើម្បីការពារហានិភ័យក្នុងប្រព័ន្ធធនាគារ និង ហិរញ្ញវត្ថុតម្រូវឲ្យអាជ្ញាធររៀបចំនូវក្របខ័ណ្ឌ បទប្បញ្ញត្តិ ប្រព័ន្ធប្រកាសអាសន្នជាមុនវិធានការ ការពារ គ្រប់គ្រង និងដោះស្រាយវិបត្តិ ស្របតាមគោលការណ៍គ្រឹះរបស់គណៈកម្មាធិ ការ ទីក្រុង បាសែលក្នុងក្របខ័ណ្ឌម៉ាក្រូ និងមីក្រូប្រុងប្រយ័ត្ន ហើយយើងត្រូវបន្តបណ្ដុះបណ្ដាលមន្រ្តីត្រួតពិនិត្យ និងបញ្ញត្តិករជាប់ជាប្រ ចាំ ដើម្បីវាយតម្លៃហានិភ័យ បញ្ហាប្រឈម និងការ លើកជាវិធានការ សម្រាប់ពង្រឹងស្ថិរភាពប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ។
ជាមួយគ្នានេះដែរ ដើម្បីពង្រឹង និងពង្រីកវិស័យមីក្រូហិរញ្ញវត្ថុឲ្យកាន់តែរីកចម្រើនថែម ទៀតនោះ យើងត្រូវរៀបចំផែនការសកម្មភាពឲ្យ ស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យហិរញ្ញ វត្ថុរយៈពេលវែងដោយបង្កើនប្រសិទ្ធភាពតួនាទីការិយាល័យឥណទាន កែលម្អក្របខ័ណ្ឌ ច្បាប់ និងប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយបង្ក បរិយាកាសប្រកួតប្រជែងលើ អត្រាការប្រាក់ សេវា និងផលិតផលហិរញ្ញវត្ថុ ព្រមទាំងពង្រីក លទ្ធភាពប្រើប្រាស់ឥណទាន ចំពោះប្រជាជនដែលមានចំណូលទាបនៅជនបទបន្ថែមទៀត ៕ ដោយលោក អ៊ុន រិទ្ធី
| Tweet |
|
|
|
|
|
|
|
|||||











