មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យដាំកូនឈើចំនួន ១០.០០០ដើម
AKP បន្ទាយមានជ័យ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១២ –
មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យដឹកនាំដោយនាយខណ្ឌរដ្ឋបាល ជា ផល្លី រួមជាមួយព្រះសង្ឃ សិស្សានុសិស្ស បានដាំកូនឈើប្រភេទដើមប្រេងខ្យល់ចំនួន ១០.០០០ដើម កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១២ នៅស្រុកព្រះនេត្រព្រះ ដើម្បីអបអរបុណ្យរុក្ខទិវា៩ កក្កដា ដែលកន្លងទៅនេះ។
អញ្ជើញចូលរួមជាអធិបតី ក្នុងឱកាសនោះដែរមាន ឯកឧត្តម ប៉ុក សាលុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអ៊ុង អឿន អភិបាលខេត្តបន្ទាយមានជ័យ។
រូបថតៈ ឈុន សារ៉ាត AKP-ខេត្តបន្ទាយមានជ័យ
| Tweet |
|
|
|
|
|
|
|
|||||













