កម្ពុជារក្សាស្ថិរភាព នៃតម្លៃបា្រក់រៀលក្នុងកម្រិតមួយអាចគ្រប់គ្រងបាន

AKP ភ្នំពេញថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១២–

  ឯកឧត្តមទេសាភិបាលបានបញ្ជាក់ថា ដើម្បីរួមចំណែកពង្រឹងស្ថិរភាពប្រព័ន្ធហិរញ្ញវត្ថុ និង ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឆ្ពោះទៅគាំទ្រការអភិ វឌ្ឍសេដ្ឋកិច្ចជាតិប្រកប ដោយចីរភាព ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ធនាគារជាតិ នៃកម្ពុជាបានខិតខំបំពេញតួនាទី របស់ខ្លួន ក្នុងការរក្សាស្ថិរភាពថ្លែប្រកបដោយប្រសិទ្ធភាព ដោយរក្សាបាននូវស្ថិរភាព នៃតម្លៃបា្រក់រៀល និងអត្រាប្ដូរបា្រក់រៀលធៀបនឹង ប្រាក់ដុល្លារអាមេរិក និងគ្រប់គ្រងអត្រា អតិផរណាឲ្យមានកម្រឹតទាបប្រែប្រួល ក្នុងកម្រឹតមួយអាចគ្រប់គ្រងបាន។

ថ្លែងនៅក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅ ការងារ ឆមាសទី២ ឆ្នាំ២០១២ របស់ធនាគារជាតិ នៃ កម្ពុជា ព្រឹកថ្ងៃទី១៩ ខែកក្កដា នៅធនាគារជាតិ នៃកម្ពុជា ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា បានមានប្រសាសន៍ថា ការកើនឡើងនេះ ត្រូវបានគាំទ្រដោយវិស័យកសិកម្ម ទេសចរណ៍ កាត់ដេរ និងវិនិយោគផ្ទាល់ពីបរទេស គួបផ្សំនឹងការអនុវត្តគោលនយោ បាយ ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងការ ធ្វើពិពិធកម្ម វិស័យផលិតកម្ម ជាពិសេសវិស័យកសិកម្ម និងពិពិធកម្មទីផ្សារនាំចេញក្នុងការរួម ចំណែកគាំទ្រដល់ស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច និងជំរុញ កំណើនសេដ្ឋកិច្ចជាតិ ។

ទេសាភិបាលធនាគារជាតិ នៃកម្ពុជាបានបញ្ជាក់ឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជាបានបន្តកើន ឡើងក្នុងល្បឿនមួយគួរឲ្យកត់សម្គាល់ដោយតាម ការព្យាករណ៍របស់រាជរដ្ឋាភិបាលរំពឹងថា នៅឆ្នាំ ២០១២ នេះ កំណើនសេដ្ឋកិច្ចនឹងកើនឡើងប្រមាណ៧ ភាគរយ ធៀបនឹង៧,១ ភាគរយ នៅឆ្នាំ ២០១១។

ឯកឧត្តមទេសាភិបាលបានបញ្ជាក់ថា ដើម្បីរួមចំណែកពង្រឹងស្ថិរភាពប្រព័ន្ធហិរញ្ញវត្ថុ និង ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឆ្ពោះទៅគាំទ្រការអភិ វឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាពស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលធនាគារជាតិនៃកម្ពុជាបានខិតខំបំពេញតួនាទីរបស់ ខ្លួន ក្នុងការរក្សាស្ថិរភាពថ្លែប្រកបដោយប្រសិទ្ធភាព ដោយរក្សាបាននូវស្ថិរភាពនៃតម្លៃបា្រក់រៀល និងអត្រាប្ដូរ បា្រក់រៀលធៀបនឹង ប្រាក់ ដុល្លារអាមេរិក និងគ្រប់គ្រងអត្រាអតិផរណាឲ្យ មានកម្រឹតទាបប្រែប្រួល ក្នុងកម្រឹតមួយអាចគ្រប់គ្រងបាន។

ជាមួយគ្នានេះដែរ នៅក្នុងឆមាសទី១ ឆ្នាំ២០១២ នេះអត្រាប្ដូរបា្រក់រៀលធៀបនឹងប្រាក់ដុល្លារបានឡើងថ្លៃប្រមាណ ០,២ ភាគរយធៀបនឹង  ខែមិថុនា ហើយអត្រាអតិផរណាមាន និន្នាការថយចុះគួរឲ្យកត់សម្គាល់ពី៥,៨ ភាគរយ នៅខែមករា មក ៣,១ នៅខែមិថុនា ហើយ ក្នុងឆ្នាំ២០១២ នេះដែរធនាគារបានពង្រីកបណ្ដាញសាខារបស់ខ្លួនចំនួន១១ កន្លែងនៅក្នុង ប្រទេស និងបានបើកការិយាល័យតំណាងរបស់ខ្លួន នៅបរទេសរួមមានប្រទេសឡាវ និងភូមា ផងដែរ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១២នេះ ធនាគារពាណិជ្ជមានចំនួន៣២ ធនាគារឯកទេស ចំនួន៧ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៣២ ក្នុងនោះ មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៧ ត្រូវបានអនុញ្ញាតឲ្យទទួលបា្រក់បញ្ញើពីសាធារណជន ប្រតិបត្តិករឥណទានជនបទដែលបាន ចុះបញ្ជី មានចំនួន៣០ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុចំនួន១ តតិយភាគីចំនួន១១ ការិយាល័យ ព័ត៌មានឥណទាន ចំនួន១ និងអាជីវកម្មប្តូរបា្រក់ចំ នួនដែលមានអាជ្ញាប័ណ្ណចំនួន៤៧ និង បានចុះបញ្ជី ចំនួន១.៥១២៕ ដោយលោក អ៊ុន រិទ្ធី

    Download PDF

Comments are closed.