ប្រមុខ អ.ស.ប សោកស្តាយយ៉ាងខ្លាំង ចំពោះការបោះឆ្នោត ស្តីពីស៊ីរី ក្នុងក្រុមប្រឹក្សាសន្តិសុខ
AKPភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១២——-
អគ្គលេខាធិការ អ.ស.ប លោក បានគី មូន កាលពីថ្ងៃព្រហស្បតិ៍ បានសម្តែងការខកចិត្តរបស់ លោក ចំពោះបរា ជ័យរបស់ក្រុមប្រឹក្សាសន្តិសុខ ក្នុងការអនុម័តដំណោះស្រាយមួយ ដែលលោកខាងលិច បានស្នើឡើង ដែលបាន គំរាមកំហែងដាក់ទណ្ឌកម្មលើប្រទេសស៊ីរី ដោយសារតែការបោះឆ្នោតជាអវិជ្ជ មានរបស់ប្រទេសរុស្ស៊ី និង ចិន ដែលជាសមាជិកអចិន្ត្រៃយ៍នោះ ។
សេចក្តីថ្លែងការណ៍មួយ ដែលផ្សាយនៅ អ.ស.ប ដោយអ្នកនាំពាក្យរបស់លោក បាននិយាយថា លោកអគ្គ លេខា ធិការមានការសោកស្តាយយ៉ាងខ្លាំង ដែលក្រុមប្រឹក្សាសន្តិសុខមិនអាចព្រមព្រៀងគ្នា បានលើដំណោះស្រាយ មួយនៅថ្ងៃនេះ ក្នុងការដោះស្រាយស្ថានការណ៍ ដែលកាន់តែយ៉ាប់យ៉ឺនទៅយ៉ាង លឿននៅក្នុងប្រទេសស៊ីរី ។
សេចក្តីថ្លែងការណ៍និយាយថា ការបោះឆ្នោតនេះកំពុងតែធ្វើឲ្យខកចិត្ត នៅពេលដែលការបោះ ឆ្នោតនេះ ធ្វើឡើង នៅពេលមួយពេលដែលដំណោះស្រាយ និង ការគាបសង្កត់ថែមទៀត គឺជាការចាំបាច់ ដើម្បីធ្វើឲ្យសម្រេច បាន គោលដៅនានា ដែលក្រុមប្រឹក្សានេះបានគាំទ្រ គឺការបញ្ឈប់ទាំងស្រុងកុំឲ្យមាន អំពើហិង្សា ដើម្បីការពារជនស៊ីវិល ហើយនឹងសម្រួលដល់ការផ្លាស់ប្តូរនយោបាយមួយ ដឹកនាំដោយស៊ីរី ដែលនាំទៅរកប្រព័ន្ធនយោបាយ តាមលទ្ធិ ប្រជាធិបតេយ្យមួយនោះ៕
( ប្រភពXINHUA , បកប្រែដោយលោក ប៉ិន មឿន ) វាយអត្ថបទៈ ដាវី
| Tweet |
|
|
|
|
|
|
|
|||||











