នាយករដ្ឋមន្ត្រីវៀតណាម ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតបារាំង
AKPភ្នំពេញ ថ្ងៃទី២០ ខែ កក្កដា ឆ្នាំ២០១២—–
ប្រទេសវៀតណាម វាយតម្លៃខ្ពស់ ចំពោះការលើកកំពស់កិច្ចសហប្រតិបត្តិការ របស់ខ្លួនជាមួយប្រទេស បារាំង ដើម្បីការអភិវឌ្ឍរបស់ប្រទេសនីមួយ ៗ
នេះគឺជាការអះអាងបញ្ជាក់របស់នាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន តាន់ហ៊្សុង នាឱកាសនៃ កិច្ចជួបសន្ទា គ្នាមួយ កាលពីថ្ងៃពុធ នៅទីក្រុងហាណូយ ជាមួយឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅក្នុងប្រទេស វៀតណាមលោក ហ្សង់ហ្វ្រង់ ស្វ័រហ្ស៊ីរ៉ូល ដែលបានចូលជួបសំដែងការគួរសម ក្នុងអាណត្តិរបស់លោក ក្នុងប្រទេសវៀតណាម ។
ប្រមុខរដ្ឋាភិបាលវៀតណាម បានសំដែងបំណងប្រាថ្នាថា អ្នកការទូតបារាំងបន្តតំណែងថ្មី របស់ លោក ដើម្បី ចូលរួមវិភាគទានដល់ការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និង មិត្តភាពរវាងប្រទេស ទាំងពីរ ។
ឯកអគ្គរដ្ឋទូតបារាំង លោក ហ្សង់ហ្វ្រង់ ស័រហ្ស៊ីរ៉ូល បានគូសបញ្ជាក់ថាៈ ថ្នាក់ដឹកនាំបារាំង មានក្តី ជឿជាក់លើ កិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច ។ សាធារណរដ្ឋបារាំងចង់ ធ្វើឲ្យទំនាក់ទំនង ទ្វេភាគីឡើងដល់កំរិតថ្មីមួយ នៅក្នុងឆ្នាំ២០១៣ ក្នុងឱកាសនៃខួបលើកទី៤០ នៃការ បង្កើតទំនាក់ទំនងការ ទូត រវាងប្រទេសទាំងពីរ ។
ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត លោកឯកអគ្គរដ្ឋទូតបារាំង បានអះអាងបញ្ជាក់ជំហររបស់ ប្រទេសបារាំង គឺជួយដោះស្រាយបញ្ហាដោយសន្តិវិធីនៃវិវាទនានា ដោយឈរលើមូលដ្ឋាននៃការគោរព ច្បាប់អន្តរជាតិ ជាពិ សេស គឺអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ៕
( ប្រភពXINHUA , បកប្រែដោយលោក ង៉ែត សូផាត ) វាយអត្ថបទៈ សុទ្ធ
| Tweet |
|
|
|
|
|
|
|
|||||











