ប្រធានសភាជាតិវៀតណាម ជួបជាមួយអនុប្រធានាធិបតីឡាវ

AKPភ្នំពេញ ថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ២០១២—–

ប្រធានសភាជាតិវៀតណាម ( NA) លោកង្វៀន ស៊ីញ ហ៊ុង បានជួបជាមួយអនុប្រធានាធិបតីឡាវ លោក ប៊ុនហាង វ៉ូឡាជីត បន្ទាប់ពីលោក វ៉ូឡាជីត បានចូលរួមនៅក្នុងខួបលើកទី៥០នៃ ទំនាក់ទំនងការ ទូតវៀតណាម -ឡាវហើយ និង ខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងមិត្តភាព និង កិច្ចសហប្រតិបត្តិការវៀត ណាម-ឡាវ ដែលបានធ្វើក្នុងរដ្ឋធានី ហាណូយ កាលពីថ្ងៃពុធ ។

លោក ហ៊ុង បានស្វាគមន៍ទស្សនកិច្ច របស់អនុប្រធានាធិបតីឡាវ ដោយនិយាយថា វាមានសារ សំខាន់នៅក្នុងការ ធ្វើឲ្យព្រឹត្តិការណ៍ពិសេសទាំង២នេះទទួលបានជោគជ័យ ។

លោកក៏បានលើកឡើង នូវលទ្ធផលនៃកិច្ចចរចារវាងអនុប្រធានាធិបតីវៀតណាម លោកង្វៀន ធី ដួន និង លោក ប៊ុន ហាងវ៉ូឡាជីត ដោយនិយាយថា កិច្ចចរចានេះ បានរួមចំណែកនៅក្នុងការពង្រឹង ចំណងទាក់ទងទ្វេភាគីរ វាងបក្ស រដ្ឋ និង ប្រជាជនទាំងពីរ ក្នុងគ្រប់វិស័យទាំងអស់ ព្រមទាំងជួយសម្រួល ដល់មិត្តភាព និង សាមគ្គីភាព នៃប្រទេសវៀតណាម -ឡាវជាបងប្អូន ។

អនុប្រធានាធិបតីឡាវបានអរគុណ ដល់រដ្ឋ និង ប្រជាជនវៀតណាម ដែលបានប្រកៀកស្មាគ្នា ជា មួយប្រជាជន ឡាវ នៅក្នុងការប្រយុទ្ធរបស់ខ្លួន ដើម្បីឯករាជ្យជាតិ និង កសាងប្រទេសនោះ ។

វៀតណាម និង ឡាវ បានធ្វើឲ្យឆ្នាំ២០១២ ជាឆ្នាំមិត្តភាពវៀតណាម -ឡាវ ដែលក្នុងអំឡុងពេល នោះ ប្រទេស ទាំងពីរ នឹងធ្វើនូវព្រឹត្តិការណ៍ជាច្រើន ដើម្បីបារម្ភដល់ចំណងទាក់ទងពិសេសរបស់ខ្លួន ៕

( ប្រភព ស៊ីនហួ , បកប្រែដោយលោក ប៉ិន មឿន ) វាយអត្ថបទៈ សុទ្ធ

    Download PDF

Comments are closed.