ការវាយប្រហាដឹកនាំដោយពួកតាលីបង់កើន១០ភាគរយនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន
AKP,ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២——
អ្នកនាំពាក្យណាតូបាននិយាយកាលពីថ្ងៃចន្ទថា ការវាយប្រហាដែលដឹកនាំដោយពួកតាលីបង់ បានកើនឡើង១០ភាគរយ ក្នុងរយៈពេលបីខែកន្លងទៅនេះ បើប្រៀបធៀបទៅនឹងរយៈពេលបីខែដំបូងក្នុង ឆ្នាំនេះ។
ឧត្តមសេនីយ៍ត្រី ហ្គានធ័រ កាត អ្នកនាំពាក្យកងកម្លាំងជំនួយសន្តិសុខអន្តរជាតិ ISAF ដែលនាំ ដោយណាតូ បានប្រាប់អ្នកយកព័ត៌មាននៅឯសន្និសីទកាសែតមួយ កាលពីចុងសប្តាហ៍នេះថា ក្នុងក្រុម សត្រូវដែល ជាប់ ទាក់ទងទៅនឹងការវាយប្រហានោះ ខ្ញុំអាចអះអាងថា ប្រសិនបើយើងសម្លឹងមើលទៅ កាលពី១២ខែមុន យើង អាចនិយាយបានថាមានការកើនឡើងប្រហែល១០% នូវការវាយប្រហារដែល ទាក់ទងនឹងពួកសត្រូវ ។
ការអះអាងបែបនេះរបស់លោក បានធ្វើឡើងក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីការវាយ ប្រហាររបស់ ពួកបះបោរមួយ បានសម្លាប់ទាហាន ISAF២នាក់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថានភាគខាង ត្បូង ដែលមាន ភាពរំជើបរំជួលកាលពីព្រឹកថ្ងែចន្ទ។
បច្ចុប្បន្ននេះកងយោធា ISAFដែលដឹកនាំដោយណាតូជាង១៣០០០០នាក់ ភាគច្រើនក្នុងចំ ណោម ពួកគេទាំង នោះគឺជាជនជាតិអាមេរិក បាននឹងកំពុងបំពេញភារកិច្ចនៅក្នុងប្រទេសអាហ្វហ្គានី ស្ថាន ចាប់តាំងតែរបប តាលីបង់ ត្រូវបានផ្តូលរលំកាលពីចុងឆ្នាំ២០០១មក៕
ប្រភពស៊ិនហួៈ ដោយ មាស សំអុល
| Tweet |
|
|
|
|
|
|
|
|||||











