កូរ៉េខាងជើងចង់បង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០១២–
ឯកឧត្តម Pak Ui Chun រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតប្រជាធិប តេយ្យកូរ៉េ (កូរ៉េ ខាងជើង)មានប្រសាសន៍ក្នុងជំនួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញនៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១២ថា កម្ពុជា គឺជាសមាជិក នៃចលនាមិនចូលបក្ស សម័្ពន្ធ ហើយក៏ជាប្រធានអាស៊ានផងនោះ កម្ពុជាមានតួនាទីសំខាន់ណាស់ ដែលសាធារណរដ្ឋប្រជាមា និតប្រជាធិបតេយ្យកូរ៉េ មានបំណងចង់រិតចំណងទំនាក់ទំនងមិត្តភាពជាមួយកម្ពុជា ឲ្យបានកាន់តែរឹងមាំ ឡើង មិនត្រឹមតែលើវិស័យនយោបាយទេ ប៉ុន្តែរួមទាំងវិស័យសេដ្ឋកិច្ចផងដែរ។
លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្រ្តីឲ្យដឹងថា នៅក្នុងជំនួបនោះ ឯកឧត្តម Pak Ui Chun បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម គីម ជុងអ៊ុន ប្រធានាធិបតី នៃសា ធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ជូនចំពោះសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដោយ មានប្រសាសន៍ថា ប្រជាជន និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតប្រ ជាធិបតេយ្យកូរ៉េសូមគោរព និង វាយតម្លៃខ្ពស់ចំពោះនយោបាយដ៏ត្រឹមត្រូវរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបាននាំកម្ពុជាឆ្ពោះទៅ កាន់ការអភិវឌ្ឍ និងទទួលបានកិច្ចសហប្រតិបត្តិការ នៅក្នុងឆាកអន្តរជាតិ។
ឯកឧត្តម Pak Ui Chun បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីថា លោកបានជួបជា មួយឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងបានពិភាក្សាគ្នាលើបញ្ហាពាណិជ្ជកម្ម សេដ្ឋកិច្ច ដោយសាធារណរដ្ឋ ប្រជាមានិតប្រជាធិបតេយ្យកូរ៉េ មានបំណងចង់សហការជាមួយកម្ពុជាក្នុងការ សាងសង់រោងចក្រម៉ាស៊ីន កិនស្រូវ និងជួលដីដើម្បីដាំកៅស៊ូ ហើយក្នុងករណីដែលភាគីកម្ពុជាយល់ព្រមសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ សូមជូនអ្នកឯកទេសលើវិស័យនេះមកធ្វើការ សិក្សា។
លោកជំនួយការឲ្យដឹងបន្តថា សម្តេចតេជោបានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសាកសួរ សុខទុក្ខពីសំ ណាក់ឯកឧត្តម គីម ជុងអ៊ុន និងបានវាយតម្លៃខ្ពស់ចំពោះការពិភាក្សារវាងរដ្ឋមន្រ្តីការបរទេសទាំងពីរ ដោយមានប្រសាសន៍ថា ជាការពិតណាស់ ដែលប្រទេសទាំងពីរ គប្បីជំរុញនូវទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការឲ្យបានកាន់តែខ្លាំងក្លាថែមទៀត ពិសេសទៅលើវិស័យអ្វី ដែលយើងអាចធ្វើទៅបាន ដូចជាវិ ស័យសេដ្ឋកិច្ច ពាណិជ្ជកម្មក៏ដូចជាវិស័យទេសចរណ៍ផងដែរ។
ពាក់ព័ន្ធជាការចង់បង្កើតរោងចក្រម៉ាស៊ីនកិនស្រូវវិញ សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា វាជាបំ ណងល្អ ហើយត្រឹមត្រូវសមស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល កម្ពុជាក្នុង ទិសដៅនាំ អង្ករចេញនោះ។ សម្តេចនាយករដ្ឋមន្រ្តីថ្លែងថា កាលពីឆ្នាំទៅម៉ិញកម្ពុជាមាននៅសល់ ស្រូវប្រមាណ ៤ លានតោន ហើយស្រូវទាំងនេះ អាចកិនហើយនាំចេញបាន ដែលប្រការនេះ សម្តេចនាយករដ្ឋមន្រ្តីបាន ស្នើឲ្យសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ បញ្ជូនអ្នកបច្ចេកទេសខាងវិស័យកសិកម្មមកធ្វើការ សិក្សា ដើម្បីជ្រើសរើសយកទីតាំងសម្រាប់តម្លើងរោងម៉ាស៊ីនកិនស្រូវ នៅកន្លែងណាដែលមានសក្កានុ ពល និងអាចប្រមូលទិញពីប្រជាជនបាននោះ។
ពាក់ព័ន្ធជាមួយផ្ទៃដីដាំកៅស៊ូវិញ សម្តេចតេជោមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាទើប តែចេញបទ បញ្ជាមិនផ្តល់នូវដីសម្បទានថ្មីទៀតទេ ដូច្នេះសូមពិចារណាចូលរួមទុនជាមួយក្រុមហ៊ុន ដែលមានដីសម្ប ទានស្រាប់ ព្រោះក្រុមហ៊ុនមួយចំនួនមានដីសម្បទានសេដ្ឋកិច្ចហើយ ប៉ុន្តែពុំទាន់មានទុនគ្រប់គ្រាន់ធ្វើការ អភិវឌ្ឍនោះទេ។ សម្តេចនាយករដ្ឋមន្រ្តីក៏បានមានប្រសាសន៍បន្តថា ក្នុងវិស័យកសិកម្មនេះ គប្បីពិនិត្យ មើលការបង្កើតរោងចក្រកែឆ្នៃ ដើម្បីនាំផលិតផលកសិកម្មចេញ ផងដែរ ព្រោះសព្វថ្ងៃនេះកម្ពុជា មានដំ ឡូង ពោត សណ្តែក…ដែលកំពុងតែនាំចេញ ដោយពុំទាន់ កែឆ្នៃ ហើយដែលគប្បីពិនិត្យលើវិស័យនេះ ដែលកំពុងតែមានសកម្មភាពនោះ៕ ដោយលោក ជ័យ ភូមិពល
| Tweet |
|
|
|
|
|
|
|
|||||











