ប្រធានាធិបតីមីយ៉ាន់ម៉ាថ្លែងអំណរគុណកម្ពុជាដែលអំពាវនាវ នាំទៅដល់ការលុបចោលទណ្ឌកម្ម

AKP ភ្នំពេញថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០១២–

ឯកឧត្តម ធេន សេន ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាបានថ្លែងអំណរគុណចំពោះព្រះរា ជាណាចក្រកម្ពុជា ដែលក្នុងកិច្ចប្រជុំអាស៊ានកន្លងមកនេះ បានអំពាវនាំទៅដល់ការលុបចោល នូវទណ្ឌកម្ម លើមីយ៉ាន់ម៉ា ដែលជាកត្តាចម្បងនាំឲ្យអាស៊ានលែងមានបញ្ហាឈឺក្បាលដោយសារ មីយ៉ាន់ម៉ានោះ។

ឯកឧត្តម ស្រ៊ី ថាមរុង្គ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីឲ្យដឹងថា នៅក្នុងជំនួបចរចាកាល ពីថ្ងៃទី ១៣ កក្កដា នៅក្នុងខេត្តសៀមរាប ឯកឧត្តម ធេនសេន បានជម្រាបជូនសម្តេចតេជោ នាយករដ្ឋមន្រ្តីអំពីការរីកចម្រើន នៅមីយ៉ាន់ម៉ា បន្ទាប់ពីលោកជំទាវ ហ៊ីឡារី គ្លីនតុន រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានធ្វើទស្សនកិច្ច កាលពីចុងឆ្នាំទៅ ហើយបន្ទាប់មកក៏មានការតែងតាំង ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅសហភាពមីយ៉ាន់ម៉ា ក្រោយពីអវត្តមានជាច្រើនឆ្នាំមក ដែលក្រោយ ពីទស្សនកិច្ចនោះក៏មានការជឿនលឿន និងមានការដកទណ្ឌ កម្មពីមីយ៉ាន់ម៉ា ហើយថ្មីៗ នេះប្រធានាធិបតី បារ៉ាក់ អូបាម៉ា នៃសហរដ្ឋអាមេរិកសស ក៏បានចុះហត្ថលេខា លើក្រិត្យលើកលែងទណ្ឌកម្មនេះ ដែលនាំឲ្យអ្នកវិនិយោគទុន អាមេរិកអាចមកធ្វើការវិនិយោគនៅក្នុងប្រ ទេស មីយ៉ាន់ម៉ាបាន។

ឯកឧត្តមប្រធានាធិបតីបានថ្លែងបន្តថា ចំណែកឯមីយ៉ាន់ម៉ាវិញ ក៏ខិតខំចាត់វិធានការមួយចំនួនធ្វើការកែទ ម្រង់ទាំងខាងនយោបាយរបស់ខ្លួន ដោយមានការបោះឆ្នោត ដែលលោកស្រី អ៊ុង សានស៊ូជី បានក្លាយទៅ ជាសមជិកសភាមួយនៅក្នុងសភាមីយ៉ាន់ម៉ា។

ឯកឧត្តម ស្រ៊ី ថាមរុង្គ ឲ្យដឹងបន្តថា សម្តេចតេជោនាយករដ្ឋមន្រ្តីបានឯកភាពទៅលើ ការវិវឌ្ឍន៍ រីកចម្រើន របស់ មីយ៉ាន់ម៉ា ដោយបញ្ជាក់ថា ជាការពិតបញ្ហា មីយ៉ាន់ម៉ា វាលែងឈឺក្បាល ដល់អាស៊ានទៀត ហើយប៉ុ ន្តែយើងនៅមានកិច្ចការជាច្រើនទៀត ដែលត្រូវបន្តរួមគ្នាដោះស្រាយ ដូចជា បញ្ហានៅសមុទ្ទចិនខាងត្បូង បញ្ហានៅឧបទ្វីបកូរ៉េ និងបញ្ហាដទៃទៀត ដែលជាផលប្រយោជន៍សម្រាប់តំបន់ទាំងមូល។

ឯកឧត្តម ស្រ៊ី ថាមរ៉ុង្គ ថ្លែងថា នៅក្នុងជំនួបនេះ សម្តេចបានមានប្រសាសន៍ថា វត្តមានរបស់ឯកឧត្តម ធេន សេន មកកាន់ប្រទេសកម្ពុជានៅពេលនេះ យើងគួរតែអរគុណចំពោះ លោកជំទាវ ហ៊ីលឡារី គ្លីនតុន ដែល បានអញ្ជើញឯកឧត្តមប្រធានាធិបតីមកកាន់ប្រទសកម្ពុជា ហើយ បានផ្តល់ឱកាសឲ្យ ឯកឧត្តមប្រធានាធិបតី បានជួបគ្នា ជាមួយសម្តេចនាពេលនេះ។ ឯកឧត្តម ប្រធានាធិបតី ធេន សេន មានប្រសាសន៍ថា នេះគឺកិត្តិ យសដ៏ខ្ពង់ខ្ពស់ ដែលលោកបាន ជួបសម្តេចសាជាថ្មី ជាលើកទី ២ តាំងពីកិច្ចប្រជុំកំពូលអាស៊ានកាលពីខែ មេសាកន្លងមកនោះ៕ ដោយលោក ជ័យ ភូមិពល

    Download PDF

Comments are closed.